សន្តិសុខសង្គម
ពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ពីការវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
ការចោលសំរាមនៅតែជាបញ្ហា ទោះបីមានការណែនាំជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

នៅចំណុចផ្លូវលេខ២២៥ កែងផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សំរាមបានជះក្លិនអាក្រក់ទៅកាន់អ្នករស់នៅជុំវិញនោះ បង្កអោយសោភណ្ឌភាពដងផ្លូវត្រូវបាត់បង់។
លោក បន សុភត្រា អ្នករស់នៅក្បែរទីតាំងនោះបានលើកឡើងថា ភាគច្រើនពលរដ្ឋដែលរស់នៅជុំវិញនោះ រួមទាំងគាត់ផ្ទាល់តែងតែប្រកាន់ខ្ជាប់នូវរបៀបវេចខ្ចប់សំរាមដាក់ដាច់ដោយឡែកពីគ្នា រវាងសំរាមសើម និងសម្រាមស្ងួត ដើម្បីងាយស្រួលដល់អ្នកប្រមូលសំរាម និងជួយកាត់បន្ថយដល់អ្នករើសអេតចាយដែលតែងតែកាយធុងសំរាមរកសំបកកំប៉ុង ឬក្រដាសឡាំងជាដើម។

លោក ថាច លីថន ជាអ្នកលក់ដូរក្បែរនោះបានអោយដឹងដែរថា ការចោលសំរាមនេះ បានបង្កសាយភាយក្លិនស្អុយដល់ពលរដ្ឋរស់នៅក្បែរទីតាំងចោលសំរាមនៅពេលមានភ្លៀងធ្លាក់ ហើយមួយចំនួនតូចនៅតែវេចខ្ចប់សំរាមមិនត្រឹមត្រូវនោះឡើយ ដោយបន្តចោលសំរាមក្រៅធុង ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងយ៉ាងខ្លាំង។

ទាក់ទិននឹងបញ្ហាសំរាមនេះ លោក លីវ ស៊ុនលី ចៅសង្កាត់ផ្សារដេប៉ូទី៣ នៃរដ្ឋបាលខណ្ឌទួលគោក បានប្រាប់ក្រុមការងារ កម្ពុជាថ្មី នៅថ្ងៃទី១៧តុលានេះថា លោកបានអោយខាងបរិស្ថាន និងរដ្ឋបាលសង្កាត់ធ្វើការលើរឿងនេះហើយ។ លោកចៅសង្កាត់បន្តថា ប្រសិនបើអាជ្ញាធរចាប់បានពលរដ្ឋណាម្នាក់បោះចោល ឬវេចខ្ចប់សំរាមមិនត្រឹមត្រូវតាមការកំណត់ អាជ្ញាធរនឹងធ្វើការផាកពិន័យជាធរមាន ដោយមិនលើកលែងនោះឡើយ៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


