Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ធ្វើយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ផ្លូវជាតិគ្មានសំរាមប្លាស្ទិក

បានផុស

នៅ

រដ្ឋបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីក្រោមឱវាទរួមជាមួយ សិស្សានុសិស្ស កម្លាំងបរិស្ថាន ភ្នាក់ងារប្រមូលសំរាម ជាច្រើននាក់ធ្វើយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ក្នុងភូមិសាស្រ្តសង្កាត់ចំនួន២ សង្កាត់កំបូល និងរដ្ឋបាលសង្កាត់កន្ទោក និង អប់រំណែនាំប្រជាពលរដ្ឋអោយមានការ វេចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល តំណាងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌកំបូល រួមជាមួយរដ្ឋបាលសង្កាត់កំបូល និងរដ្ឋបាលសង្កាត់កន្ទោក សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនោះដោយមើលឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ដឹងពីបញ្ហា ការចោលសំរាមពាសវាល ពាសកាល វេចខ្ចប់ទុកដាក់ក្នុងធុងសំរាមមិនបានត្រឹមត្រូវ ធើ្វអោយនៅតាមដងផ្លូវទីសាធារណៈបាត់បង់សោភ័ណ្ឌភាពដងផ្លូវ នឹង ប៉ះពាល់បរិស្ថាន និងបានបំផុសពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងការវេចខ្ចប់ដោយប្លាស្ទិក កាលបើធ្លាក់ចូលលូ ប្រឡាយ នាំឱ្យស្ទះទឹកហូរ បង្កទៅជាការជន់លិច នារដូវវស្សា។

ជាមួយគ្នាផងដែរអភិបាលរងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមវេចខ្ចប់ ទុកដាក់សំរាម កាកសំណល់ផ្សេងៗអោយបានត្រឹមត្រូវ បញ្ឈប់ ឬ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម