ព័ត៌មានជាតិ
ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរតាមរកបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោត នៅក្រុងតាខ្មៅ មកចាត់ការតាមច្បាប់
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មានមួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោងសំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាមក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុងស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ ករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។

ក្រសួងបរិស្ថានបានថ្កោលទោសចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជាមួយគ្នានេះក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថានបានសហការ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើការអប់រំនិងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គលដែលបានប្រព្រឹត្តល្មើស ចេញមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងបញ្ឈប់ការដឹកសំណល់រឹង ទៅចោលផ្តេសផ្តាស ដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការបំពុលទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានជាបន្តទៀត។
តាមអ្នកនាំពាក្យ បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ ស្តពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ហាមឃាត់បណ្ដាច់ខាតការចោលសម្រាប់ប្លាស្ទិកនៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ។ មាត្រា២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែង ហាមឃាត់ដាច់ខាតការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាមដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធទឹកលូប្រឡាយទឹក ប្រភពទឹកសាធារណៈឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវបានអនុញ្ញាត ជាកន្លែងស្តុកទុកសំរាម ជាបណ្ដោះអាសន្នឬជាកន្លែងទុកដាក់ចុងក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


