សន្តិសុខសង្គម
Update៖ ករណីឆេះនៅសង្កាត់ស្ទឹងមានជ័យទី២ គឺឆេះឃ្លាំងស្តុកសាច់បង្កក
ឃ្លាំងស្តុកសាច់បង្កកមួយកន្លែងសង្ស័យឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅខូចខាតទូរក្លាសេនៅខាងក្នុង និងម៉ូតូចំនួនមួយគ្រឿងសំណាងល្អគ្មានអ្នកជាប់ទាំងនៅខាងក្នុង។

ករណីអគ្គិភ័យនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែងនៅតាមបណ្តោយផ្លូវ 77BT ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងមានឈ្មោះ ស៊ីម ម៉េងក្រុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរស្តុក និងចែកចាយសាច់។
ប្រភពពីអ្នកនៅខាងក្នុងផ្ទះបានប្រាប់អោយដឹងថា មុនកើតហេតុគេឮសម្លេងផ្ទុះចេញពីខាងក្រោយឃ្លាំង ដែលនៅជាប់ផ្ទះ ស្របពេលឮដូច្នោះ គាត់បានរត់ទៅក្នុងឃ្លាំងមើល ក៏បានឃើញមានផ្សែងលាយលំអណ្តាតភ្លើង ភ្លាមៗគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែពេលរត់ត្រឡប់មកវិញឃើញថាឆាបឆេះកាន់តែខ្លាំងទៅ។ កំឡុងពេលនោះគាត់បានព្យាយាមយកបំពង់បាញ់ពន្លត់ប៉ុន្តែដោយសារមានផ្សែងច្រើន លាយលំអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលាជៀសវាងបង្កការរាលដាល។

បើតាមសមត្ថកិច្ចគ្រោះអគ្គិភ័យនេះបានឆាបឆេះឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រ x ១៥ម៉ែត្រស្ទើរទាំងស្រុង និងខូចខាតម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនផងដែរ និងបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការរាជធានីចំនួន ១០គ្រឿង រួមជាមួយរថយន្តជំនួយរបស់កងរាជធាវុធហត្ថ ០២ គ្រឿង និងរថយន្តស្រាបៀរកម្ពុជា១គ្រឿង បាញ់រហូតអោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


