សន្តិសុខសង្គម
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
ភ្នំពេញ ៖ ឆាបឆេះតូបលក់ទូរស័ព្ទចំនួន០២ទីតាំងទាំងស្រុង និងបន្តរាលដាលដល់ទីតាំងផ្សេងទៀត បង្កការខូចខាតដល់ទ្រព្យសម្បត្តិមួយចំនួនធំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចច្រក ចូលទៅកាន់វត្តសន្សំកុសល ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឮសម្លេងផ្ទុះចេញពីបន្ទប់ផ្នែកខាងក្រោយនៃតូបលក់ទូរសព្ទខាងលើ ខណៈមួយសន្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងខ្មៅហ៊ុយ ឃ្មួលឃ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះបង្កឱ្យមានការឆោឡោរពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចជំនាញមកជួយអន្តរាគមន៍ ពន្លត់តែម្តង ។

បន្ទាប់ពីទទួលដំណឹងភ្លាម លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាឱ្យកម្លាំងជំនាញបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលកាន់តែខ្លាំងបន្តទៀត ។

អគ្គិភ័យខាងលើនេះ បានលេបត្របាក់តូបចំនួន០២ទាំងស្រុង និង បានរាលដាលដល់តូបចំនួន០១ទៀត ស្ទើរទាំងស្រុង រួមនឹងខូចខាតសម្ភារៈមួយចំនួនធំ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីចំនួន១៣គ្រឿង , រថយន្តកងរាជអាវុធហត្ថ០៣គ្រឿង , រថយន្តអូសុីអាយសុី ០២គ្រឿង នឹងរថយន្តស្រាបៀរកម្ពុជា ០១គ្រឿង បាញ់រលត់ជាស្ថាពរ។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមូលហេតុ ដើមចមនៃការឆាបឆេះ៕
អត្ថបទ ៖ រដ្ឋា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


