សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុកពេល៧ថ្ងៃឲ្យអ្នកសង់សំណង់រំលោភចំណីផ្លូវរុះរើចេញ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលសាងសង់សំណង់រំលោភលើចំណីផ្លូវមួយខ្សែនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ត្រូវរុះរើចេញត្រឹមរយៈពេល៧ថ្ងៃចាប់ពីថ្ងៃជូនដំណឹង។

ការជូនដំណឹងនេះ ធ្វើឡើងនៅពេលក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះវាស់វែងពិនិត្យផ្ទៀងផ្ទាត់ និងបាញ់គំនូសកំណត់ទំហំផ្លូវខាងលើ កាលពីព្រឹកថ្ងៃទី២៧ធ្នូ ដែលមានប្រជាពលរដ្ឋមួយចំនួនសាងសង់សំណង់រឹងរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានឲ្យដឹងថា ផ្លូវបេតុងខាងលេីមានប្រវែង ៨ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សុទ្ធ សុជាតិ បានបន្តថា ដោយមើលឃេីញពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមសងខាងផ្លូវបេតុងខាងលេី បានសាងសង់សំណង់រំលោភយកចំណីផ្លូវមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ ទេីបនៅព្រឹកថ្ងៃទី២៧ ខែធ្នូ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសង្កាត់ចោមចៅទី៣ ចុះវាស់វែងពិនិត្យផ្ទៀងផ្ទាត់ និងបាញ់គំនូសកំណត់ទំហំផ្លូវដេីម្បីឲ្យរុះរេីចេញវិញ និងទុករយៈពេល៧ថ្ងៃគិតពីថ្ងៃចុះវាស់វែងតទៅ។ អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមសហការក្នុងការរុះរេីបេីកផ្លូវខាងលេីនេះ ចៀសវាងអាជ្ញាធរមានវិធានការក្ដៅ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ