សន្តិសុខសង្គម
អគ្គនាយកដ្ឋានពន្ធនាគារ បដិសេធការចុះផ្សាយរបស់គេហទំព័រមួយដែលចុះផ្សាយថា ពន្ធនាគារព្រៃ ស ផ្អាកទទួលអ្នកទោស
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចេញមុខបដិសេធពីការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកឈ្មោះ សេរីភាព និងយុត្តិធម៌ ដែលបានចុះផ្សាយថា ពន្ធនាគារព្រៃ ស ប្រកាសផ្អាកទទួលអ្នកទោស ខណៈអគ្គនាយកដ្ឋានពន្ធនាគារ ថា ពុំបានដាក់ចេញគោលការណ៍ដូចការចុះផ្សាយនេះឡើយ។ ជាមួយការបំភ្លឺ និងបដិសេធនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានស្នើឲ្យគេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ លុបនូវខ្លឹមសារដែលបានចុះផ្សាយនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។

តាមរយៈលិខិតបំភ្លឺ និងបដិសេធ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានលើកឡើងថា គេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ បានយកវីឌីអូមកចុះផ្សាយថា «គុកធំជាងគេ គឺគុកព្រៃសបានប្រកាសផ្អាកទទួលអ្នកទោស ព្រោះតែអ្នកទោសច្រើនពេក អត់មានកន្លែងដាក់ មណ្ឌលអប់រំកែប្រែទី១ ហៅថា ពន្ធនាគារព្រៃ ស ដែលជាកន្លែងឃុំខ្លួនអ្នកទោសធំជាងគេបានប្រកាស ផ្អាកទទួលជនសង្ស័យជាបណ្តោះអាសន្ន ព្រោះនៅទីនោះបានឃុំខ្លួនទណ្ឌិត និងជនសង្ស័យដល់ទៅប្រមាណ ១០.០០០នាក់ទៅហើយ មិនមានកន្លែងឃុំខ្លួនជនសង្ស័យបន្ថែមទៀតនោះទេ»។

ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកសេរីភាព និងយុត្តិធម៌ រួចមក អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺ និងបដិសេធថា អគ្គនាយកដ្ឋានពន្ធនាគារ ពុំបានដាក់ចេញគោលការណ៍ ដូចការចុះផ្សាយនេះឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធនាគារ ស្នើឲ្យគេហទំព័រហ្វេសបុកសេរីភាព និងយុត្តិធម៌ លុបនូវខ្លឹមសារដែលបានចុះផ្សាយនេះ ដើម្បីកុំឱ្យសាធារណជន មានការភាន់ច្រឡំ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


