Connect with us

សន្តិសុខសង្គម

អ្នកធ្វើដំណើរប្រតិកម្មក្រុមអ្នកចាប់ម៉ូយដាក់រថយន្តតាក់សុីបង្កភាពអនាធិបតេយ្យលើដងផ្លូវ

បានផុស

នៅ

អ្នកធ្វើដំណើឆ្លងកាត់ផ្លូវជាតិលេខ១ ចុះពីស្ពានព្រះមុនី្នវង្សថ្មី ឆ្ពោះមកទីកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រតិកម្មលើក្រុមចាប់ម៉ូយដាក់រថយន្តតាក់សុីដែលរត់ប្រសេចប្រសាចពេញផ្លូវដើម្បីចាប់ប្រទាញប្រទង់អ្នកដំណើដែលជិះតាមម៉ូតូឲ្យជិះតាក់សុីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីលោក ដុន ពិសុខ បាននិយាយថា លោកដូចជាមិនពេញចិត្តនឹងក្រុមបងៗម៉ូតូប្រមាណជា១០នាក់ដែលរត់ប្រសេចប្រសាចចាប់ម៉ូយដាក់ឡានតាក់សុីដែលងាយគ្រោះថ្នាក់ពេលរថយន្តបើកបរចុះពីលើស្ពានព្រះមុនី្នវង្សថ្មីឆ្ពោះមកទឹកដីខណ្ឌច្បារអំពៅ។ លោកសំណូមពរដល់អាជ្ញាធរគួរចាត់វិធានការក្រុមអ្នកចាប់ម៉ូយទាំងនោះផង។

ទាក់ទិនរឿងចាប់ម៉ូយបង្កភាពអនាធិបតេយ្យលើដងផ្លូវនេះ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ លោកតែងតែធ្វើការណែនាំជារឿយៗដល់ក្រុមតាមចាប់ម៉ូយដាក់រថយន្តតាក់សុីដែលបង្កឲ្យមានភាពរញ៉េរញ៉ៃពេញផ្លូវប្រាកដមែន។ លោកនឹងដាក់កម្លាំងប្រជាការពារឲ្យប្រចាំការនៅទីតាំងគល់ស្ពានដែលជាកន្លែងក្រុមចាប់ម៉ូយដើម្បីទប់ស្កាត់មិនឲ្យមានការឈប់ចាប់ម៉ូយដូចក្នុងរូបភាពបន្តទៀតឡើយ។

គួររំលឹកថា ក្រុមចាប់ម៉ូយខាងលើតែងបង្កការរំខានដល់អ្នកធ្វើដំណើរចុះពីលើស្ពានខ្លាំងណាស់ ហើយក្រុមគាត់តែងឆ្លៀតមកចាប់ម៉ូយពេលអាជ្ញាធរចន្លោះប្រហោងប៉ុណ្ណោះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម