សន្តិសុខសង្គម
ផឹកស្រាអស់ ៣ កំប៉ុង ជិះម៉ូតូទៅរកគូស្នេហ៍ ត្រូវជនមិនស្គាល់មុខវាយរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង
បុរសម្នាក់ រងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង បន្ទាប់ពីមានជនមិនស្គាល់មុខវាយ ខណៈបុរសនេះបានជិះម៉ូតូទៅរកគូស្នេហ៍។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ០០ នាទីទៀបភ្លឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានផឹកស្រាអស់ ២ ទៅ ៣ កំប៉ុង បន្ទាប់មកបានឡើងជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KZ-8601 ជិះម្នាក់ឯងចេញពីផ្សារដីហុយធ្វើដំណើរទៅរកគូស្នេហ៍នៅឯម្ដុំវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងនាំយកទៅស្រុកកំណើតនៅខេត្តព្រៃវែង ដើម្បីឲ្យឪពុកម្ដាយរបស់ខ្លួនបានស្គាល់។

ប្រភពបានបន្តថា ខណៈជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ៣ មកដល់ទល់មុខការ៉ាស់សាំង កាល់តិច ស្រាប់តែត្រូវជនមិនស្គាល់មុខវាយពីក្រោយបណ្ដាលឲ្យដួលរងរបួសធ្ងន់សន្លប់ ចំណែកជនបង្កគេចខ្លួនទៅបាត់។ ក្រោយមកក៏ដឹងខ្លួនវិញ ជនរងគ្រោះបានលើកម៉ូតូជិះធ្វើដំណើរមកដល់ត្រង់ចំណុចស្តុបផ្លូវបំបែក ៣០ ម៉ែត្រ ការ៉ាស់សាំង តូតាល់ (ក្នុងស្មារតីវង្វេង) ក៏ដួលសន្លប់ម្តងទៀត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ក្រោយមកជនរងគ្រោះបានដឹងខ្លួនមកវិញ បានតេទូរសព្ទហៅគូស្នេហ៍ឲ្យមកយក។ ក្រោយនារីជាគូស្នេហ៍មកដល់ ដោយឃើញ ស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ក៏សុំឲ្យពលរដ្ឋជួយទាក់ទងហៅរថយន្តសាមុយ អង្គភាព ៧១១ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យ នៃអធិការខណ្ឌកំបូលបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវបន្តតាមនីតិវិធី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


