សន្តិសុខសង្គម
បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ សរុបទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារ
កាលពីព្រឹកថ្ងៃទី ១៩ កក្កដា នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយជនសង្ស័យប្រើល្បិចដើរជួលកាមេរ៉ាថតរូបរបស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ចំនួន ១១ គ្រឿង ដោយសរុបទឹកប្រាក់ប្រមាណជាង ៤ ម៉ឺនដុល្លារ។

ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចហាងលក់កាមេរ៉ា ១ កន្លែង ស្ថិតលើផ្លូវមុនីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១ គ្រឿង រួមនឹងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន ៩ នាក់ យកទៅលក់តាមហាងកាមេរ៉ាខុសៗ គ្នា ក្នុងតម្លៃ ១ គ្រឿងៗ ចំនួន ១ ២៥០ ដុល្លារ រហូតដល់ ២ ២៥០ ដុល្លារ តាមម៉ាករបស់កាមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ ដុល្លារអាមេរិក។

ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ ២០ ឆ្នាំ បានសារភាពថា ខ្លួនទើបតែចាប់ផ្ដើមប្រព្រឹត្តសកម្មភាពដូចខាងលើកាលពីខែឧសភា ឆ្នាំ ២០២៥ ប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


