សន្តិសុខសង្គម
អគ្គិភ័យបានឆាបឆេះផ្ទះអស់៣ខ្នង ក្នុងស្រុកត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបណ្តាលឱ្យឆេះផ្ទះអស់ចំនួន៣ខ្នង ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កម្លាំងប៉ុស្តិ៍នគរបាលឃុំទន្លេបិទ កម្លាំងរដ្ឋបាលឃុំទន្លេបិទ ព្រមទាំងមានការចូលរួមពីកម្លាំងប្រជាពលរដ្ឋក្នុងភូមិកើតហេតុខាងលើចូលរួមផងដែរ បានសហការគ្នា ពន្លត់ភ្លើងដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង អស់ទឹកចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបានទាំងស្រុង។

នគរបាលរដ្ឋបាលឃុំទន្លេបិទបញ្ជាក់ឱ្យដឹងថា គ្រួសារទី១.ឈ្មោះ ព្រហ្ម ឆៃលាម អាយុ៦៤ឆ្នាំ ជាសមាជិកសាខាភូមិទន្លេបិទ មានសមាជិកគ្រួសារចំនួន៧នាក់ស្រី ៣នាក់ ផ្ទះទំហំ៦×១២ ផ្ទះឈើប្រក់ដែក។ គ្រួសារទី២. ឈ្មោះ យីន វិត អាយុ៤៥ឆ្នាំ មានសមាជិក៥នាក់ ស្រី២នាក់ ផ្ទះទំហំ ៦×១២ ឈើប្រក់ដែក។ និងគ្រួសារទី៣. ឈ្មោះ នង ឆៃគីមអាយុ៤៥ឆ្នាំ មានសមាជិកចំនួន៥នាក់ ស្រី២នាក់ ទំហំ៦×១០ ផ្ទះឈើប្រក់ដែក។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។ ក្នុងករណីនេះដែរ កម្លាំងសហការបានប្រើប្រាស់ឡានទឹកអស់ ចំនួន៤គ្រឿង (ឡានទឹកតេឡា ១គ្រឿង ឡានទឹកស្រុកត្បូងឃ្មុំ ១គ្រឿង ឡានទឹកក្រុងសួង១គ្រឿង ឡានទឹកខេត្តកំពង់ចាម១គ្រឿងនិងកាណូតបូមខ្សាច់១គ្រឿង ឥលូវត្រូវបានគ្រប់គ្រងឱ្យរលត់បានទាំងស្រុង។ ហើយក្នុងករណីអគ្គិភ័យនេះដែរ ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិមិនទាន់ដឹងនៅឡើយទេ ដោយកម្លាំងជំនាញកំពុងតែស្រាវជ្រាវនឹងវាយតម្លៃ៕
ដោយ ៖ សាន វិឡែម







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


