សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះ ១ ខ្នង ឆក់យកអាយុជីវិតលោកយាយម្នាក់ ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម
លោកយាយម្នាក់ មានជំងឺប្រចាំកាយ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ ហើយឆក់យកទាំងអាយុជីវិតស្លាប់យ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើង។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីព្រឹក ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែពិសាបាយ ស្របពេលនោះ មានធុំក្លិនឈ្ងៀម ក៏រត់ចេញទៅមើល ស្រាប់តែឃើញមានផ្សែងហុយខ្មៅខ្មួលខ្មាញ់លាយឡំអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុបាត់ទៅហើយ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋ បាននាំគ្នាយកទុយោទឹកជួយបាញ់ពន្លត់ភ្លើង តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយចុះមកអន្តរាគមន៍ ដើម្បីកុំឲ្យមានការឆេះរាលដាលកាន់តែខ្លាំងដល់ផ្ទះដទៃទៀត។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យពន្លត់ និង សង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះ សមត្ថកិច្ចក៏បានបង្ហើបព័ត៌មានបឋមឲ្យដឹងថា មានលោកយាយចាស់ជរាម្នាក់ បានឆេះស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងគួរឲ្យរន្ធត់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលក្រុងតាខ្មៅ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីរកពីមូលហេតុ នៃការឆេះស្លាប់លោកយាយខាងលើ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


