សន្តិសុខសង្គម
អគ្គិភ័យឆេះរោងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅខណ្ឌដង្កោ
អគ្គិភ័យឆាបឆេះរោងស្តុកអេតឆាយមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញលក់អេតចាយ មានទីលំនៅ ទីតាំងកេីតហេតុ។ ទីតាំងនេះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ០៨ម៉ែត្រគុណ១០ម៉ែត្រ និងជាប្រភេទសំណង់ដែក ប្រក់ស័ង្កី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងនេះតែងតែដុតធូបមូស ព្រោះរដូវភ្លៀង និងមានកាកសំណល់ជាច្រេីនធ្វេីឱ្យមានមូសច្រេីន ខណៈម្ចាស់ទីតាំងដុតធូបមិនប្រយ័ត្នក៏បានឆាបឆេះរាលដាលយ៉ាងដូច្នេះ ធ្វើឲ្យខូចខាតគ្រឿងជ័រអេចចាយជាច្រេីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង ស្មើរនឹង១៥ម៉ែត្រគូប និងរលត់នៅម៉ោង៥រសៀល ថ្ងៃដដែល៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


