Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា៣ទីតាំងឃាត់ខ្លួនជនសង្ស័យ​២៤នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះឡោមព័ទ្ធបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០៣ទីតាំងផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនបរទេស២៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង នៅក្នុងភូមិសាស្ដ្រខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ០៣ខែកន្លងមក។

ការបង្ក្រាប ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ណែនាំពីលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចជំនាញបានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០៣នាក់) មាន០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ និងបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនសង្ស័យជាជនបរទេសទាំងអស់ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ ដើម្បីបន្តនីតិវិធីសាកសួរ និងស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោងដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម