Connect with us

សន្តិសុខសង្គម

មិនខុសពីឆ្នាំមុន! ផ្ទះពលរដ្ឋនៅតំបន់ផ្សារបឹងព្រលិត សង្កាត់ព្រែកប្រា ត្រូវទឹកច្រាលចេញពីប្រព័ន្ធលូបង្កការជន់លិច

បានផុស

នៅ

អស់រយៈពេល៣ថ្ងៃមកហើយបើគិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ទឹកលូបានច្រាលចេញពីក្នុងប្រព័ន្ធលូបង្កឲ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបាននិយាយថា ទឹកលូបានច្រាលចេញពីក្នុងប្រព័ន្ធលូបង្កឲ្យលិចផ្លូវជុំវិញផ្សារបឹងព្រលឹត ហើយផ្ទះដែលទាបជាងគេក៏ត្រូវទឹកលូហូចូលបង្កឲ្យលំបាកក្នុងការរស់នៅពិសេសភ័យខ្លាចឆ្លងមេរោគរមាស់ជាដើមដោយពុំគិតពីសត្វអាសិរពិស។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជារៀងរាល់ឆ្នាំតំបន់នេះតែងរងការលិចលង់នារដូវវស្សា ពិសេសពេលទឹកទន្លេឡើងខ្ពស់ ហើយក៏មានការអន្តរាគមន៍ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើរសុំម៉ាសុីនខ្នាតធំពីកងអន្តរាគមន៍អង្គរក្សមកជួយបូមទឹកចេញទើបទឹកបានស្រកទៅវិញ។ មិនខុសពីឆ្នាំមុន ប្រជាពលរដ្ឋសូមកិច្ចអន្តរាគមន៍ពីអាជ្ញាធរដើម្បីដាក់ម៉ាសុីនរំដោះទឹកចេញដូចរាល់ឆ្នំាផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម