សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ច្បារអំពៅទី២ សំណូមពរដល់ពលរដ្ឋកុំបោះសំរាមចូលក្នុងទន្លេ
លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានសំណូមពរយ៉ាងទទូចសូមឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេបាសាក់បញ្ឈប់ការបោះសំរាមចូលទៅក្នុងទន្លេ និងមាត់ច្រាំងទន្លេទៀត ដែលបញ្ហានេះបង្កឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថានខ្លាំងណាស់។

លោក យុិន វុធ បានលើកឡើងថា សំរាមដែលស្ថិតនៅមាត់ច្រាំង និងក្នុងទន្លេ គឺមានតែពលរដ្ឋអ្នករស់នៅតាមដងទន្លេដែលតែងបោះសំរាមចោលដោយពុំរក្សាទុកដាក់ច្រកថង់សម្រាប់ឲ្យកម្មករប្រមូលសំរាមដឹកជញ្ជូនតាមរថយន្តនោះទេ។
ម្យ៉ាងទៀតតាមការសង្កេតឃើញរបស់អាជ្ញាធរសង្កាត់ គឺអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានព្រះមុន្នីវង្សចាស់ និងស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងខណ្ឌច្បារអំពៅ បានយកសំរាមច្រកក្នុងស្បោងរួចដឹកតាមម៉ូតូមកបោះចោលក្រោមស្ពានយ៉ាងអនាធិបតេយ្យបំផុត។

ជាក់ស្តែងសំរាមត្រូវបានស្ទះជាប់នឹងរបាំងទប់ស្កាត់សំរាមយ៉ាងច្រើន ពិសេសតាមមាត់ច្រាំងទន្លេក្រោមស្ពានរហូតដល់ស្អុយរលួយថែមទាំងជះក្លិនមកអ្នកដំណើរជារៀងរាល់ថ្ងៃ។ ចំពោះទង្វើរបស់ប្រជាពលរដ្ឋមួយចំនួនដែលតែងយកសំរាមចោលក្នុងទន្លេគួរភ្ញាក់រលឹកនាំគ្នាថែរក្សាបរិស្ថានទាំងអស់គ្នាទើបមូលដ្ឋានរបស់យើងបានល្អស្អាត៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


