Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ យកដៃច្រត់កែបកង់ ដើម្បីឡើងអង្គុយ បែរជារអិលធ្លាក់ចូលទឹកទន្លេលិចបាត់ស្រមោល

បានផុស

នៅ

យុវជន​វ័យ ១៩ ឆ្នាំ ម្នាក់ ធ្លាក់​ចូល​ទឹក​ទន្លេ​បាត់ស្រមោល ខណៈ​ក្រុម​គ្រួសារ និង​អ្នកនេសាទ ជួយ​រក​ជាង ៤ ម៉ោង នៅតែ​មិន​ទាន់​ឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ចំណុច​កំពង់ចម្លង ព្រែកលៀប​-​កោះដាច់ – កោះ​ឧក​ញ្ញ៉ា​តី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ អា ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​ឪពុក​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ជាមួយ​នឹង​កូនប្រុស ធ្វើ​ម៉ូតូ​ជាមួយគ្នា​នៅ​ម្តុំ​បុរី​រុងរឿង។ លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ គាត់​បាន​ធ្វើដំណើរ​ឆ្លង​សាឡាង​គោលដៅ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​កោះដាច់ ដោយ​គាត់​ជិះ​ម៉ូតូ ចំណែក​ឯ​កូន គឺ​ជិះ​កង់។ ខណៈ​ពេល​ដែល​ឆ្លង​សាឡាង​បាន​ប្រមាណ​ជា ១០០ ម៉ែត្រ កូន​របស់​គាត់​បាន​យក​ដៃ​ច្រត់​កែបកង់ ដើម្បី​ឡើង​អង្គុយ ប៉ុន្តែ​ជា​អកុសល ក៏​រអិល​ធ្លាក់​ចូល​ទឹកទន្លេ បណ្តាល​ឲ្យ​ទឹក​កួច​យក​ទៅ​បាត់ស្រមោល​តែម្ដង។ ភ្លាមៗ គាត់​បាន​ស្រែកហៅ​ឲ្យ​គេឯង​ជួយ ក៏​បង្ក​ឲ្យ​មាន​ការ​ផ្អើល​ឆោឡោ​ដល់​អ្នក​នេសាទ រួមទាំង​សមត្ថកិច្ច​ស្វែងរក​ជាង ៤ ម៉ោង នៅតែ​មិន​ឃើញ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​បុរស​ជា​ឪពុក​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកលៀប ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម