កីឡា
កម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្ត សប្តាហ៍ទី ១២
ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្ត ឈានដល់សប្តាហ៍ទី១២ ហើយ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។

ការប្រកួតសប្តាហ៍ទី ១២ នៃពានសម្តេចតេជោហ៊ុន សែន (ថ្នាក់ខេត្ត) មាន ៤ គូនឹងធ្វើការប្រកួតក្នុងសប្តាហ៍នេះ។ នៅថ្ងៃ ចន្ទ ទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នេះ មានការប្រកួតចំនួន ២ គូប្រចាំពូល ឃ នឹងធ្វើការប្រកួតវេលាម៉ោង ៣:៣០ ដូចគ្នា។ ក្នុងនោះក្រុម ខេត្តពោធិ៍សាត់ នឹងត្រូវទទួលក្រុម ខេត្តកំពង់ឆ្នាំង។ ចំណែក ១ គូទៀត ក្រុមខេត្តបន្ទាយមានជ័យ នឹងត្រូវទទួលក្រុម ខេត្តបាត់ដំបង។

ដោយឡែកនៅថ្ងៃ អង្គារ៍ ទី ១៤ ខែ តុលា ឆ្នាំ ២០២៥ នឹងត្រូវធ្វើការប្រកួតសម្រាប់ពូល ង វិញម្តង ដែលមានការប្រកួតចំនួន ២ គូ នឹងធ្វើឡើងនៅម៉ោង ៣:៣០ ដូចគ្នា។ ក្នុងនោះក្រុម ខេត្តសៀមរាប នឹងត្រូវទទួលក្រុម ខេត្តកំពង់ធំ ហើយមួយគូទៀត ក្រុមខេត្ត ឧត្តរមានជ័យ នឹងត្រូវទទួលក្រុម ខេត្តព្រះវិហារ។

កាលវិភាគប្រកួតថ្ងៃនេះ ទី ១៣ ខែ តុលា ឆ្នាំ ២០២៥៖
- ក្រុម ខេត្តពោធិ៍សាត់ vs ខេត្តកំពង់ឆ្នាំង
- ក្រុមខេត្តបន្ទាយមានជ័យ vs ក្រុម ខេត្តបាត់ដំបង
កាលវិភាគប្រកួតថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥៖
- ក្រុម ខេត្តសៀមរាប vs ក្រុម ខេត្តកំពង់ធំ
- ក្រុមខេត្ត ឧត្តរមានជ័យ vs ក្រុម ខេត្តព្រះវិហារ

តារាងពិន្ទុតាមពូលនីមួយៗ៖
ពូល ក
- លេខ១ ខេត្តកំពត មាន ១០ ពិន្ទុ
- លេខ២ ខេត្តព្រះសីហនុ មាន ៧ពិន្ទុ
- លេខ៣ ខេត្តកែប មាន ០ ពិន្ទុ
ពូល ខ
- លេខ១ ភ្នំពេញហ្គាឡាក់ស៊ី មាន ១៣ ពិន្ទុ
- លេខ២ ខេត្តកំពង់ស្ពឺ មាន ១១ ពិន្ទុ
- លេខ៣ ខេត្តកណ្តាល មាន ៧១០ពិន្ទុ
- លេខ ៤ ខេត្តតាកែវ មាន ០ ពិន្ទុ
ពូល គ
- លេខ១ ខេត្តត្បូងឃ្មុំ មាន ១៨ ពិន្ទុ
- លេខ២ ខេត្តកំពង់ចាម មាន ១២ ពិន្ទុ
- លេខ៣ ខេត្តស្វាយរៀង មាន ៦ ពិន្ទុ
- លេខ៤ ខេត្តព្រៃវែង មាន ០ ពិន្ទុ
ពូល ឃ
- លេខ១ ខេត្តបន្ទាយមានជ័យ មាន ៩ ពិន្ទុ
- លេខ២ ខេត្តពោធិ៍សាត់ មាន ៩ ពិន្ទុ
- លេខ៣ ខេត្តបាត់ដំបង មាន ៨ ពិន្ទុ
- លេខ៤ ខេត្តកំពង់ឆ្នាំង មាន ០ ពិន្ទុ
ពូល ង
- លេខ១ ខេត្តសៀមរាប មាន ១២ ពិន្ទុ
- លេខ២ ខេត្តឧត្តរមានជ័យ មាន ៧ ពិន្ទុ
- លេខ៣ ខេត្តកំពង់ធំ មាន ៧ ពិន្ទុ
- លេខ៤ ខេត្តព្រះវិហារ មាន ០ ពិន្ទុ
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


