Connect with us

កីឡា

ក្រុមខេត្តត្បូងឃ្មុំ កំពុងកាន់កំណត់ត្រា ឡើងវគ្គ ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត ច្រើនជាងគេ

បានផុស

នៅ

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានបញ្ចប់​កាល​ពី​ថ្ងៃ ពុធ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខណៈក្រុមការពារតំណែងជើងឯកថ្នាក់ខេត្តគឺ​ក្រុម​ ខេត្តត្បូងឃ្មុំ បន្តឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ៦ ក្នុងប្រវត្តិសាស្ត្រ។

ក្រុមខេត្តត្បូងឃ្មុំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹកអំពីការប្រកួតវគ្គ ៨ ក្រុម បានធ្វើឡើងដោយដោះដូរទឹកដីគ្នា ២ ជើង ក្នុងនោះសរុបលទ្ធផលរួមទាំង ២ ជើង ក្រុម ភ្នំពេញហ្គាឡាក់ស៊ី បានយកឈ្នះក្រុម ខេត្តកំពត ក្នុងលទ្ធផល ៥-៣, ក្រុម ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុម ខេត្តបាត់ដំបង ក្នុងលទ្ធផល ១១-៥។ ចំណែក ២ គូទៀត ក្រុម ខេត្តសៀមរាប បានយកឈ្នះក្រុម ខេត្ត ព្រះសីហនុ ក្នុងលទ្ធផល ៦-២ និងមួយគូចុងក្រោយ ក្រុម ខេត្តកំពង់ចាម បានយកឈ្នះក្រុម ខេត្ត កំពង់ស្ពឺ ៦-២។

លទ្ធផលប្រកួតវគ្គ ៨ ក្រុមចុងក្រោយ

សុរបមក ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោ (ថ្នាក់ខេត្ត) សម្រាប់រដូវកាល ២០២៥-២០២៦ មានក្រុម ភ្នំពេញហ្គាឡាក់ស៊ី ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តកំពង់ចាម។

ក្រុម​ត្បូងឃ្មុំ ត្រូវបានកត់សម្គាល់ជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្តនេះ គិតចាប់តាំងពីចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក និងឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥៕

ក្រុមខេត្តត្បូងឃ្មុំ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម