កីឡា
ក្រុមកីឡាហែលទឹកពាក់ជើងទា ៦រូបទៅចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅឥណ្ឌូណេស៊ី
ក្រុមកីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាចំនួន ៦រូបចេញដំណើរទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឯប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា
បើតាមការបង្ហោះនៅលើហ្វេសបុកផេកសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា លោក ហែល គីរី អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូ បានដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៩រូបចេញទៅប្រទេសឥណ្ឌុណេស៊ីហើយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់រួមមានដូចខាងក្រោម៖
១. លោក ហែម គិរី ប្រធានប្រតិភូដឹកនាំ
២. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
៣. លោក លឹម កែវឧត្តម គ្រូជំនួយ
៤. កញ្ញា កាំង មុយនីន កីឡាការិនី
៥. កញ្ញា ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី
៦. លោក លឹម សុខវឌ្ឍន៍នន្ទ កីឡាករ
៧. លោក ឆោម ច័ន្ទថន កីឡាករ
៨. លោក ទួន ទិត្យសត្យា កីឡាករ
៩. លោក លឹម នរវិទូ កីឡាករ

ទិដ្ឋភាពចេញដំណើរ (រូបភាពសហព័ន្ធ)
បញ្ជាក់ដែរថា ការប្រកួតហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នេះធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រកួតនេះគឺធ្វើឡើងនៅឯប្រទេសឥណ្ឌូណេស៊ី។ តាមដាន និងលើកទឹកចិត្តក្រុមកីឡាហែលទឹកពាក់ជើងទាទាំងអស់គ្នាក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


