Connect with us

កីឡា

លោក Oleg ទម្លាយហេតុផលធំពី ភ្នំពេញក្រោន នាំចូលកីឡាករបរទេសច្រើនដល់ ៨ នាក់

បានផុស

នៅ

គ្រូបង្វឹកលោក Oleg Starynskyi បានបកស្រាយអំពីហេតុផលធំៗមួយចំនួន ដែលនៅរដូវកាល ២០២៥-២០២៦ នេះ ក្លិប ភ្នំពេញក្រោន នាំចូលកីឡាករបរទេសច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លិប ពោលរហូតដល់ទៅ ៨ នាក់។

លោក Oleg Starynskyi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ភ្នំពេញក្រោន ទើបតែចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Breninho ពី វិសាខា ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ដែលជាកីឡាករបរទេសទី ៨ របស់ក្រុម។ កីឡាករបរទេសរបស់ក្រុម សិង្ហក្រហម បច្ចុប្បន្នមាន Park Yi-young, Rick Ketting, Raul Feher, Maksym Pryadun, Moses Dyer, Makerlo Tellez, Seo-In Kim និង Breninho។ យ៉ាងណា បើបូកជាមួយ Andres Nieto ដែលជាកីឡាករជនជាតិ កូឡុំប៉ី ម្នាក់ទៀត គឺ ភ្នំពេញក្រោន មានសរុបដល់ ៩ នាក់ឯណោះ។

កីឡាករ Breninho

ជុំវិញការនាំចូលកីឡាករបរទេសច្រើនមិនធ្លាប់មានបែបនេះ លោក Oleg បានពន្យល់ ថា មូលហេតុធំនៅពីក្រោយរឿងនេះ គឺដោយសារ ភ្នំពេញក្រោន មានកាលវិភាគប្រកួតមមារញឹកច្រើន រហូតដល់ជាង ៣០ ប្រកួតទៀត ជាមួយការប្រកួតប្រជែងពានចំនួន ៣ ដូចជា លីគកំពូល កម្ពុជា, ពានសម្តេចតេជោ និង AFC Challenge League។ ដូច្នេះការចុះកិច្ចសន្យាយកកីឡាករបរទេសច្រើន គឺដើម្បីប្រាកដថា គ្រប់ការប្រកួត ក្រុមរបស់លោកបានត្រៀមខ្លួនពេញលេញ ១០០%។

កីឡាករក្រុម ភ្នំពេញក្រោន

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងក្រុម អង្គរថាយហ្គើរ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៥ លោក Oleg បានមានប្រសាសន៍ដូច្នេះ ថា៖ «ដូចខ្ញុំបាននិយាយអ៉ីចឹង ចំនួនប្រកួតជាអតិបរមា គឺមានលើស ៣០ ប្រកួត។ ច្បាស់ណាស់ ការប្រកួតលីគអាចមាន ២ ដងក្នុងមួយសប្តាហ៍ ដោយនៅពាក់កណ្តាលសប្តាហ៍ ចុងសប្តាហ៍ ពាក់កណ្តាលសប្តាហ៍ ចុងសប្តាហ៍ រួមទាំងការប្រកួតពានសម្តេចតេជោ និង AFC Cup ផងដែរ»

លោកបានបន្ត ថា៖ «ដូច្នេះ ការត្រៀមខ្លួនរបស់យើង គឺត្រូវត្រៀមឲ្យរួចរាល់សម្រាប់គ្រប់ការប្រកួតទាំងអស់ឲ្យបានល្អបំផុត។ នេះហើយជាមូលហេតុដែលយើងមានកីឡាករច្រើន ដូចជាកីឡាករបរទេសដែលអ្នកបានលើកឡើង»

លោក Oleg Starynskyi

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម