កីឡា
ល្ងាចនេះ ៥ គូ ប្រកួតដំណាលគ្នា ជើងទី ២ វគ្គ ១៦ ក្រុមពានសម្តេចតេជោ លើកទី១៩
នៅថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ មានការប្រកួតចំនួន ៥ គូ ត្រូវលេងនៅម៉ោង ៦ ល្ងាចដំណាលគ្នា ជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។

ការប្រកួតគួរឱ្យចាប់អារម្មណ៍ទី ១ គឺ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុម បាត់ដំបង យូណាយធីត។ ដោយឡែកការប្រកួតផ្សេងទៀត ក្រុម អង្គរថាយហ្គើរ ត្រូវទទួលក្រុម គិរីវង្សសុខសែនជ័យ, ក្រុម អាយអេសអាយ ដង្កោរសែនជ័យ ត្រូវទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា, ក្រុម កងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុម ខេត្តកំពង់ចាម និងចុងក្រោយ ណាហ្គាវើលដ៍ ត្រូវទទួលក្រុម ឡាយហ្វ ខេត្តព្រះសីហនុ។

រម្លឹកការប្រកួតកាលពីជើងទី ១ កន្លងទៅ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម បាត់ដំបងយូណាយធីត ក្នុងលទ្ធផល ៥-២, ក្រុម គិរីវង្សសុខសែនជ័យ ឈ្នះ អង្គរថាយហ្គើរ ២-០, ក្រុម កងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះខេត្តកំពង់ចាម ក្នុងលទ្ធផល ៤ ទល់នឹង ០។

ចំណែក ២ គូទៀត ក្រុម ឡាយហ្វ ខេត្តព្រះសីហនុ បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១-០ និងមួយគូទៀត ដែលជាគូចុងក្រោយ ក្រុម អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះលើម្ចាស់ផ្ទះ អឹមអូអាយ កំពង់ដេវ៉ា ក្នុងលទ្ធផល ៣-២។

ក្នុងពេលជាមួយគ្នានេះ មានក្រុមចំនួន ៣ ហើយ ត្រូវបានកក់កៅអីឡើងវគ្គ ៨ ក្រុមពានសម្តេចតេជោថ្នាក់ជាតិរដូវកាលនេះ បន្ទាប់ពីបញ្ចប់ការប្រកួតទាំង ២ ជើងរួចរាល់ ក្នុងនោះមានក្រុម ភ្នំពេញក្រោន បឹងកេត និង វិសាខា៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


