កីឡា
ភ្នំពេញក្រោន បន្តកំណត់ត្រាកាន់តែអាក្រក់ ខណៈ ព្រះខ័នរាជស្វាយរៀង ជិតគ្រងជើងឯក
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតទៅរកការឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាលជាប់គ្នា បន្ទាប់ពីភ្នំពេញក្រោន បានបរាជ័យ ក្នុងផ្ទះរបស់ខ្លួន ក្រោមថ្វីជើង បឹងកេត ២-១។

សម្រាប់ការប្រកួតសប្តាហ៍ទី២៣ វគ្គក្រុមលំដាប់កំពូលទាំង ៦ ព្រះខ័នរាជស្វាយរៀង រកបាន ៣ ពិន្ទុបន្ថែមទៀតតាមរយៈជ័យជម្នះលើក្រុម អង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ ដូច្នេះ ពួកគេមាន ៥៨ ពិន្ទុ ឈរលើកំពូលតារាង ពីការឈ្នះ ១៩ ស្មើ ១ និងចាញ់ ៣។

ពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំមុខរហូតដល់ ១១ ពិន្ទុលើគូប្រជែងចំណាត់ថ្នាក់លេខ ២ គឺ ភ្នំពេញក្រោន ដែលមាន ៤៧ ពិន្ទុ។ ភ្នំពេញក្រោន បានបង្កើតកំណត់ត្រាកាន់តែអាក្រក់ ដោយ ៨ ប្រកួតចុងក្រោយ។ នៅក្នុងលីគ ពួកគេ បានឈ្នះ ឈ្នះ វិសាខា ២-១, ចាញ់អង្គរថាយហ្គឺរ ៤-៣, ស្មើ អង្គរថាយហ្គឺរ ០-០, ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ១-២, និងចាញ់ បឹងកេត ២-១។
ចំណែក នៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន បានស្មើ អាយអេសអាយ ដង្កោសែនជ័យ ២-២ និងពានរង្វាន់ AFC Challenge League ចាញ់ ព្រះខ័នរាជស្វាយរៀង ១-៤ ក្នុងជើងទី១ និងចាញ់ ១-២ ក្នុងជើងទី២។

នេះជាស្ថិតិអាក្រក់បំផុតរបស់ ភ្នំពេញក្រោន ដែលធ្វើមិនបានល្អច្រើនប្រកួតជាប់គ្នានាំឲ្យស្តួចស្តើងក្នុងការប្រជែងជើងឯកលីគកំពូលកម្ពុជាជាមួយ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតលីគកំពូលកម្ពុជាវគ្គ Top 6 នៅសល់តែ ៧ ប្រកួតទៀតប៉ុណ្ណោះ ខណៈ ព្រះខ័នរាជស្វាយរៀង ត្រូវតែឈ្នះតែ ៥ ប្រកួតទៀតនឹងក្លាយជាជើងឯកនៅរដូវកាលនេះហើយ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


