កីឡា
តារាយូធូប Paul និង Floyd ឡើងវ៉ៃសម្តែង៨ទឹករកប្រាក់បានរាប់លានដុល្លារ
ការប្រកួតរវាងអ្នកប្រដាល់មិនដែលចាញ់ក្នុងប្រវត្តិសាស្ត្រ និងតារាយូធូល្បីឈ្មោះបានបញ្ចប់នៅព្រឹកថ្ងៃចន្ទនេះដោយលទ្ធផលស្មើគ្នា បន្ទាប់ពីតស៊ូគ្នា៨ទឹកដោយគ្មានអ្នកសន្លប់ ឬគ្រោះថ្នាក់អ្វីគួរឲ្យកត់សំគាល់។
ជើងខ្លាំងប្រដាល់សកលអាយុ៤៤ឆ្នាំ Mayweather បានចូលនិវត្តពីប្រដាល់សកលអាជីព បន្ទាប់ពីកំណត់ត្រាប្រកួត៥០លើក ឈ្នះទាំងអស់ ប៉ុន្តែការវិលត្រឡប់មកសង្វៀនលើកនេះប្រកួតត្រឹម៨ទឹកប៉ុណ្ណោះជាមួយតារាល្បីឈ្មោះតាមតារាយូធូប Logan Paul ដែលមានអ្នកគាំទ្រតាមបណ្តាញសង្គម ៦៦លាននាក់។
Mayweather បានយកឈ្នះជើងខ្លាំងលើលោកដូចជា Manny Pacquiao, Canelo Álvarez និង Ricky Hatton ជាដើមដែលបានក្លាយជាកំពូលអ្នកប្រដាល់មិនដែលចាញ់។ ចំណែក Paul ធ្លាប់បានឈានដល់សប្តាហ៍ទី៤នៃការប្រកួតចម្រៀង The Masked Singer។

បន្ទាប់ពីការតស៊ូគ្នាចំនួន៨ទឹកពេញ គ្មាននរណាម្នាក់មានបញ្ហាអ្វីគួរឲ្យកត់សំគាល់ទេ។ Paul វ៉ៃដល់គោលដៅ២៨ដៃក្នុងចំណោមចេញកណ្តាប់ដៃទាំងអស់២១៧ ខណៈ Mayweather វ៉ៃដល់គោលដៅ៤៣ដៃក្នុងចំណោមកណ្តាប់ដៃទាំងអស់របស់គាត់ចេញ១០៧។
ការប្រកួតនេះគ្មានចៅក្រមកាត់សេចក្តីទេ ហើយលក្ខន្តិកៈគឺតែត្រូវបញ្ចប់ដោយមានអ្នកសន្លប់ទើបមានអ្នកឈ្នះ និងចាញ់ ប៉ុន្តែដោយសារគ្មានអ្នកសន្លប់ ដូច្នេះលទ្ធផលស្មើគ្នា។
Mayweather បាននិយាយក្រោយចប់ការប្រកួតថា ៖«ខ្ញុំពិតជារីករាយណាស់ ខ្ញុំមិនមែនអាយុ២១ឆ្នាំ។ Paul ពិតជាល្អ ខ្លាំងជាងអ្វីដែលខ្ញុំគិត»។
ទន្ទឹមជាមួយគ្នា តារាយូធូប Paul បាននិយាយថា ៖«វាពិតជាពិសេសអស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំរីករាយដែលបានប្រកួតនេះ»។
ទោះបីជាគេមិនបានបង្ហាញផ្លូវការពីចំណូលដែលទទួលបានសម្រាប់ការប្រកួតនេះ ក៏អ្នកទាំងពីរនឹងទទួលបានប្រាក់មិនស្ទើរដែរពីការលក់អ្នកចូលទស្សនា (Pay-per-view) ម្នាក់៤៩.៩៩ដុល្លារ និងពីការលក់សំបុត្រដល់អ្នកចូលមើលផ្ទាល់រាប់ពាន់នាក់នៅសង្វៀន Hard Rock Stadium សហរដ្ឋអាមេរិក។
Mayweather បាននិយាយកាលពីសប្តាហ៍មុនថា គាត់រំពឹងទទួលបានចន្លោះពី៥០ ទៅ១០០លានដុល្លារអាមេរិកពីការប្រកួតនេះ ខណៈ Paul ទទួលបាន ២៥០ ០០០ដុល្លារ និងកាត់១០%ពីចំណូល pay-per-view៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


