កីឡា
សហព័ន្ធបើកវគ្គបំពាក់បំប៉នអំពីវិធីសាស្ត្រការពារសាច់ដុំសម្រាប់ក្រុមអត្តពលិកហែលទឹកកម្រិតខ្ពស់
សហព័ន្ធកីឡាខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នអំពីវិធីសាស្ត្រការពារសាច់ដុំ នៅពេលរងរបួសសាច់ដុំក្នុងអំឡុងពេលហ្វឹកហាត់ជូនដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹក ជម្រើសជាតិតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

វគ្គនេះ ឧទ្ទេសនាមដោយគ្រូឧទ្ទេសជាជនជាតិជប៉ុនលោក Jun Yamada ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកកម្រិតអនុ បណ្ឌិត(Master of Athletic Training)។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យ ដឹងតាមអនឡាញថា សហព័ន្ធបានសហ ការជាមួយអង្គការអ្នកគ្រូជនជាតិជប៉ុននៅអង្គការចៃកាដែលជាគ្រូស្ម័គ្រចិត្តចុះមកបង្ហាត់នៅសហព័ន្ធ បន្ទាប់ពីបញ្ចប់ការងារហ្វឹកហាត់នៅខេត្តកំពង់ចាម។
សម្រាប់វគ្គបំប៉ននេះ ផ្តោតលើការថែទាំបញ្ហាសាច់ដុំរបស់កីឡាករ-កីឡាការិនីហែលទឹកកម្រិតខ្ពស់ ទី២ ការជៀសវាងពីការបង្ករបួសស្នាម ឬក៏បញ្ហាឈឺ នៅពេលហ្វឹកហាត់ និងទី៣នៅពេលកីឡាករ-កីឡា ការិនីហែលទឹកមានបញ្ហាសន្លាក់ សាច់ដុំបង្កឡើងការហ្វឹកហាត់ ធ្វើយ៉ាងម៉េចដើម្បីព្យាបាល និងការកាត់បន្ថយការឈឺរបស់អត្តពលិក។

លោកបន្តថា សហព័ន្ធបើកវគ្គនេះឡើងដោយសារចង់ឲ្យអត្តពលិកហែលទឹកទាំង អស់ យល់ដឹងរបៀបព្យាបាលពាក់ព័ន្ធនឹងសាច់ដុំ ចលនាឆ្អឹង និងចលនាលំហាត់ដែលជារបៀបព្យាបាល ដើម្បីបញ្ចៀសរាល់បញ្ហាសាច់ដុំរបស់កីឡាករ-កីឡាការិនីហែ លទឹកកើតឡើងអំឡុងពេលហ្វឹកហាត់៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


