Connect with us

កីឡា

តារាទម្ងន់ Lightweight ប្រែប្រួលបែបណាក្រោយ Ok Rae Yoon ឈ្នះខ្សែក្រវាត់

បានផុស

នៅ

អ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon ធ្វើឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍ ONE: REVOLUTION ពេលឈ្នះខ្សែក្រវាត់ONE Lightweight World Title។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

OK បាន​យកឈ្នះ​ខ្សែក្រវាត់ Christian “The Warrior” Lee ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង​រុញ​ឲ្យ Lee ខ្ទាត​ចេញពី​ចំណាត់ថ្នាក់​កំពូល​។ លទ្ធផល​នេះ​នាំ​ឲ្យ​ប្រែប្រួល​ចំណាត់ថ្នាក់​ទម្ងន់ lightweight​។

​ម្ចាស់​ខ្សែក្រវាត់​

​គេ​គ្រប់គ្នា​គិតថា Ok ទំនង​មិនអាច​អាចទៅរួច​ជាមួយ Lee នោះឡើយ​។ ទីបំផុត កូនសិស្ស​មកពី​ក្លិប Team Mad អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​ក្នុងការ​ប្រកួត ៥ ទឹក​ដ៏​តានតឹង​។ តារា​កូ​រ៉េបានគេច​ផុតពី​ការប៉ុនប៉ង​ដោយ​ស្នៀត​ឃ្លេ និង​អាច​ប្រើ​ស្នៀត​ឈរ​ប្រយុទ្ធ​វិញ​យ៉ាង​ល្អ​។ ក្រោយ​ចប់ ៥ ទឹក​គេ​ទទួលបាន​ពិន្ទុ​ឈ្នះ​ពី​ចៅក្រម​កាត់សេចក្ដី​។​

1-​គូប្រជែង​លំដាប់​ទី​១ Christian Lee

Lee បាន​គ្រប់គ្រង​ខ្សែក្រវាត់ lightweight តាំងពី ២០១៩ មក ពេល​គេ​ឈ្នះ​ខ្សែក្រវាត់​ទាំង ONE Lightweight World Title និង ONE Lightweight World Grand Prix​។ គេ​នៅតែ​គិតថា គេ​អាច​ឈ្នះ​ការប្រកួត​កាល​ថ្ងៃ​សុក្រ​លើ​តារា​កូ​រ៉េ។ ប៉ុន្តែ អ្វីៗ​ត្រូវ​ហួសពេល ដោយសារ​អាជ្ញាកណ្ដាល​លើកដៃ​ឲ្យ Ok ជា​អ្នកឈ្នះ​។ “The Warrior” មិន​យល់ស្រប​នឹង​ការកាត់ក្ដី ហើយ​គេច​ង់​ឲ្យ​មានការ​ប្រកួត​សងសឹក​នាពេលខាងមុខ​។

2-​គូប្រជែង​លំដាប់​ទី​២ Saygid Guseyn Arslanaliev

Saygid “Dagi” Guseyn Arslanaliev ធ្លាប់​ចាញ់ Lee ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship នៅ​សង្វៀន ONE: CENTURY ឆ្នាំ ២០១៩​។ គេ​មិនទាន់បាន​ឡើង​ប្រកួត​នោះទេ​តាំងពី​ពេល​នោះមក​។​

3-​គូប្រជែង Shinya Aoki

​គេ​ជា​បុរស​ម្នាក់​ដែល​មិន​ងាយ​ខ្ទាត​ចេញពី​ការប្រកួត World Title គឺ Shinya “Tobikan Judan” Aoki​។ វីរបុរស​ជប៉ុន​គ្រង​ខ្សែក្រវាត់ ONE’s lightweight ពីរ​សម័យកាល​។ តាំងពី របូត​ខ្សែក្រវាត់​ទៅ Lee កាល​ឆ្នាំ ២០១៩ គេ​ឈ្នះ ៤​ដង​ជាប់​គ្នា​ក្នុងនោះ​បញ្ចប់​គូប្រកួត​ដោយ​ឃ្លេ​រហូតដល់ ៣ ដង​។​

4-​គូប្រជែង Iuri Lapicus

Iuri Lapicus មាន​ចំណុច​ត្រូវ​រីកចម្រើន​ជាច្រើន​។ ក្រោយ​បរាជ័យ ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ World Title ទល់នឹង Lee គេ​ឡើង​ជួប​ប្រកួត Alvarez តែ​ពេលនោះ​តារា​អាមេរិក​ប្រកួត​ខុស​លក្ខន្តិកៈ​។ គេ​នៅតែ​ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​ម្នាក់ និង​អាច​ឡើងទៅ​ជួប Ok នៅ​ថ្ងៃ​ណាមួយ​។​

5-​គូប្រជែង Timofey Nastyukhin

Timofey Nastyukhin មិនមាន​ពេល​ច្រើន ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ចាញ់ Lee ប៉ុន្តែ រូបគេ​ត្រូវការ​ធ្វើដំណើរ​ទៅមុខទៀត​ក្នុងការ​ឆ្ពោះ​មក​ដណ្ដើម​ខ្សែក្រវាត់​ជាថ្មី​។ អ្នកជំនាញ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​សញ្ជាតិ​រុស្សី​រូបនេះ​ តែងតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ក្នុងការ​ប្រកួត​ឈរ​។​

​ក្រៅពី​កីឡាករ​ខាងលើ​នោះ នៅមាន​កីឡាករ Lightweight ជាច្រើន​ទៀត​ដែល​កំពុង​រៀប​ជើង​ព្រួល​ដណ្ដើម​គ្នា​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​កំពូល និង​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម