Connect with us

កីឡា

កីឡាការិនីវ៉ូវីណាម ពៅ សុខា ក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ាន

បានផុស

នៅ

“ខ្ញុំអត់រំពឹងទុកថា ខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ាន តំណាងឲ្យកម្ពុជាទេ”។ នេះជាស​ម្តីហូរចេញពីមាត់ កីឡាការិនី ពៅ សុខា ដែលជាកីឡាការិនីកីឡាវ៉ូវីណាម របស់​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ និង​ជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ហើយ​ត្រូវបាន​ក្លាយជា​អគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា អញ្ជើញ​ចូលរួម “​កម្មវិធី​ជជែក​ពិភាក្សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​អា ស៊ាន​” និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី ពៅ សុខា បាន​ប្រាប់​ឲ្យ​ដឹងថា ខ្ញុំ​បាន​ក្លាយជា​អគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា ឲ្យ​ចូលរួម​ជា​តំណាង​កម្ពុជា ​ក្នុង​កម្មវិធី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា នៅ​អាស៊ាន ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន ព្រោះ​ខ្ញុំ​អត់​រំពឹងទុក​ថា ខ្ញុំ​បាន​ក្លាយជា​អគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​តំណាង​ឲ្យ​កម្ពុជា​ទេ ដោយសារ​មាន​បេក្ខនារី​ចូលរួម​មិនមែន​ម្នាក់ គឺមាន​ច្រើន​នាក់ ហើយក៏​មិន​មានតែ​កីឡា​វ៉ូ​វី​ណា​ដែរ គឺមាន​កីឡា​ជាច្រើន​ប្រភេទ​។

√ កីឡាការិនី ពៅ សុខា សន្យាជួយ​ដណ្តើមមេដាយជូនកម្ពុជានៅឆ្នាំ២០២៣ សិន  ទើបសម្រេចចិត្តរើសគូអនាគត

កីឡាការិនី​រូបនេះ បាន​បន្តថា ជា​ការពិត​នៅក្នុង​កម្មវិធី គឺ​គេ​តម្រូវ​ឲ្យ​យើង​និយាយ​ពី​ការជំរុញ និង​លើក​ចិត្ត​បំផុស​ឲ្យ​ស្ត្រីឬ​យុវនារី​ចូលរួម​សកម្មភាព​កីឡា​មិន​ថា​កីឡា​ប្រភេទ​ណាក៏ដោយ ជាក់ស្តែង​ខ្ញុំ​ជា​កីឡា​វ៉ូ​វី​ណា​ម​ផ្ទាល់​ជា​ប្រភេទ​យុទ្ធ​គុន​ចម្រុះ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ពី​អត្ថប្រយោជន៍ និង​គុណ​សម្បត្តិ កីឡា​វ៉ូ​វី​ណា​ម​កម្មវិធី​ខាងលើ ដើម្បី​អូសទាញ​ដូចជា​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួកគាត់​ហ្វឹកហាត់​កីឡា​ប្រភេទ​ក្បាច់គុន​។

អគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុជា បាន​បន្ថែមទៀតថា អ្វីដែល​សំខាន់​មួយទៀត គឺ​យើង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ពី​បណ្តា​ប្រទេស​ដទៃទៀត ព្រោះ​កម្មវិធី​នេះ​ក៏មាន​កីឡាការិនី​មកពី​៩ប្រទេស​ដែរ ដោយនិយាយ​ពី​ប្រភេទ​កីឡា​របស់​ពួកគេ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​សង្ឃឹម និង​រំពឹង​ទទួលបាន​បទពិសោធន៍​ថ្មី​ជាច្រើន​ទៀត​នៅ​កម្មវិធី​នេះ​។​

ពៅ សុខា កីឡាការិនី​កីឡា​វ៉ូ​វី​ណា​ម ត្រូវបាន​លេខាធិការដ្ឋាន​អាស៊ាន អញ្ជើញ​ឲ្យ​ចូលរួម “​កម្មវិធី​ជជែក​ពិភាក្សា ដើម្បី​លើក កម្ពស់​ការចូលរួមរ​បស់​ស្ត្រី ក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន និង​ការផ្តល់​កិត្តិយស​ដល់​ម្ចាស់​មេដាយ​អូ​ឡាំពិ​ក​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​តូ​ក្យូ ២០២០ នា​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​សន្និសីទ​វីដេអូ​ក្នុងនាម​ជា​អគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​របស់​ប្រទេស​កម្ពុ​ជារួម​ជាមួយ និង​ឯកអគ្គរដ្ឋទូត​កីឡា​ស្ត្រី​អាស៊ាន​មកពី​ប្រទេស​៩​ផ្សេងទៀត​ផងដែរ ។​

កីឡាការិនី ពៅ សុខា បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹក​កីឡា​ទាំងអស់​ និង​ប្រ​ធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ព្រមទាំង​សមាជិក​សហព័ន្ធ លោកគ្រូ​អ្នកគ្រូ ដែលមាន​ទំនុកចិត្ត​លើ​រូបនាង សម្រាប់​ការចូលរួម​កម្មវិធី​ជជែក​ពិភាក្សា​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​អាស៊ាន​៕

​អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម