កីឡា
មន្ត្រីគ្រូអប់រំកាយនិងកីឡានៅខេត្តរតនគីរី អាចកសាងសមត្ថភាពរបស់ខ្លួនបានល្អតាមរយៈវគ្គរដ្ឋបាលកីឡា
មន្ត្រីគ្រូអប់រំកាយនិងកីឡាខេត្តរតនគីរី ក្រោយទទួលបាននូវចំណេះដឹងពីរដ្ឋបាលកីឡានោះ នឹងអាចកសាងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យអប់រំកាយ និង កីឡាប្រចាំខេត្តមួយនេះកាន់តែរីកចម្រើនបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាគ្រូឧទ្ទេស បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីបិទបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលជាវគ្គសិក្សាប្រចាំឆ្នាំចុង ក្រោយរបស់ NOCC ជូនដល់មន្ត្រីកីឡានៃខេត្ត រតនគិរីដែលមានសិក្ខាកាមចូលរួមចំនួន ២៧ នាក់ ស្រី២នាក់បានបញ្ចប់នៅល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោយដំណើរការរយៈពេល៤ ថ្ងៃតាមប្រព័ន្ធបច្ចេកវិទ្យា Zoom។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ដាក់ក្តីសង្ឃឹមថា សិក្ខាកាមនៃវគ្គសិក្សារដ្ឋបាលកីឡាទាំង អស់ នឹងជួយដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រ កួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ របស់កម្ពុជាយើងផងដែរ។ អ្វីដែលពិសេស លោករំពឹងថា សិក្ខាកាមនៅខេត្តរតនគីរីនេះនឹងអាចក្លា យទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងផ្តល់ការលើកទឹកចិត្ត និងចាត់ទុកថា អ្នកស្ម័គ្រចិត្តទាំង អស់ ក្នុងរង្វង់១ម៉ឺននាក់ គឺជាឯកអគ្គរាជទូតសុឆន្ទៈនៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់កម្ពុជាផងដែរ។

លោកវ៉ាត់ ចំរើន បញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំ ពិកស្តីពីរដ្ឋបាលកីឡា ជាវគ្គដែលមានសារសំ ខាន់ណាស់ ក្នុងការជួយជំរុញឱ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមាន ប្រសិទ្ធភាពខ្ពស់។

វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ទៅលើវេជ្ជ សាស្ត្រកីឡា ការរៀបចំរចនាសម្ព័ន្ធកីឡា ប្រវត្តិកីឡា គោលការណ៍លេងដោយយុត្តិធម៌ រួមទាំងចំណេះ ដឹងស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យកីឡាផងដែរ។ ដូច្នេះ នេះជាការប្រមូលផ្តុំខ្លឹមសារ ដើម្បីបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងនៃវិស័យកីឡាជាតិ និងអន្តរជាតិ ដើម្បីជួយធ្វើឱ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងបន្ថែមពីចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ ទំនងក្នុងរង្វង់ជំនាញកីឡា ឱ្យកាន់តែរលូន និងកាន់តែមាន ប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ពួកគាត់ទទួលបានខ្លឹមសារបន្ថែម ដើម្បីជួយជំរុញលើកទឹកចិត្តឱ្យមន្ត្រីកីឡាទាំងអស់នេះ ផ្តោតការយកចិត្តទុក ដាក់ទៅលើការអភិវឌ្ឍន៍ជំនាញកីឡា ដោយជំនាញកីឡានេះ ប្លែកពីជំនាញផ្សេងទៀត គឺត្រូវយកទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី មកហ្វឹកហាត់ ដើម្បីឱ្យទទួលបាននូវសមត្ថភាពពិតប្រាកដ។ បន្ថែមពីនោះ ដើម្បីឱ្យសមត្ថភាពជំនាញអាចកើតឡើងបាន គឺទាល់តែយើងប្រើ ប្រាស់រាល់ឧបករណ៍ ធាតុផ្សំសំខាន់ៗ ក្នុងការរុញច្រានឱ្យជំនាញវិជ្ជា ជីវៈកីឡានីមួយៗ កាន់តែមានកម្រិតខ្ពស់ផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ និងជាវគ្គចុងក្រោយប្រចាំឆ្នាំ២០២១ បន្ទាប់ពីវគ្គរដ្ឋបាលកីឡានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញដូចៗគ្នាដោយជោគជ័យជាបន្តបន្ទាប់ នៅរាជ ធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកែប ក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស៣រូប គឺលោក វ៉ាត់ ចំរើន, លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា សិស្ស-និស្សិត៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


