កីឡា
សោម ពិសិដ្ឋក្លាយជាជើងឯកលេខ១ Cambodia Beer រដូវកាលទី២
សោម ពិសិដ្ឋ អ្នកប្រដាល់វ័យក្មេងស្រ ករក្រោយ នៃក្លិបអេភូថងកីឡាបានជាម្ចាស់ជើងឯកលេខ១ក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម បន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់ វី សាវុធ ក្លិបនាគរាជមានជ័យដោយពិន្ទុ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រដាល់មួយ ដែលមានអ្នកប្រដាល់ខ្លាំងសេរ៊ីB ចំនួន៨រូប ដើម្បីជួបគ្នាប្រជែងយកខ្សែក្រវាត់Cambodia Beer រដូវកាលទី២ទម្ងន់៦៣,៥០០គីឡូក្រាមនោះ កាលពីព្រឹកថ្ងៃទី២៥តុលានៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ព្រឹកមិញនេះ។

ស្ថានភាពក្នុងការប្រកួតដណ្ដើមជើងឯកខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៣,៥០ ០គីឡូក្រាមនេះ សោមពិសិដ្ឋឈ្នះវី សាវុធក្នុងលក្ខណៈប្រផិតប្រផើយតែប៉ុណ្ណោះដោយក្នុងចំណោមចៅក្រមទាំង ៥ រូបដែលជាអ្នកផ្តល់ពិន្ទុនោះ មានចៅក្រម៣ រូបបានផ្ដល់ជ័យជម្នះឲ្យសោមពិសិដ្ឋឈ្នះ ហើយចៅក្រម២រូបឱ្យវី សាវុធឈ្នះ ៣ ទល់ ២ ពោលគឺសោមពិសិដ្ឋឈ្នះវីសាវុធក្នុងលទ្ធផល ៣ ទល់នឹង ២។
សោម ពិសិដ្ឋ ដែលក្លាយជាជើងឯកលេខ១ស្រាបៀរកម្ពុជារដូវកាលទី ២ ឆ្នាំ ២០២០នេះ ទទួលបានពាន១និងរង្វាន់ទឹកប្រាក់ចំនួន៣.០០០ដុល្លារអាមេ រិក ហើយវី សាវុធដែលជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានពាន១និងប្រាក់រង្វាន់ ២.០០០អាមេរិក។

ចំពោះចំណាត់ថ្នាក់លេខ៣ បានទៅលើអ្នកប្រដាល់ព្រឿងសុជាតិមកពីសមាគមកីឡាកងយោធពលខេមរៈភូមិន្ទ ដោយបានយកឈ្នះសល់ ពិសិដ្ឋ អ្នកប្រដាល់ក្លិបកុសលកីឡាដោយពិន្ទុ នៅក្នុងការប្រ កួតដណ្តើមយកចំណាត់ថ្នាក់លេខ៣នេះ ។ ព្រឿង សុជាតិ ក្នុងឋានៈជាអ្នកទទួល បានចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន១.៥០០ ដុល្លារអាមេរិក រីឯអ្នកប្រដាល់សល់ ពិសិដ្ឋ ចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹក ចិត្តចំនួន៧៥០ ដុល្លារអាមេរិក។
ការប្រកួតជើងឯកលេខ១Cambodia Beerទម្ងន់៦៣,៥០០ គីឡូក្រាមនេះ មានអ្នកប្រដាល់ខ្លាំងៗស៊េរីB ចំនួន ៨ រូប ចូលរួមប្រកួត ។ អ្នកប្រដាល់ខ្មែរទាំង៨ នាក់នោះ ត្រូវបានចែកជា ២ ពូលដែលក្នុងមួយពូលមាន៤ រូប ក្នុងនោះពូល Aរួមមាន សល់ ពិសិដ្ឋក្លឹបកុសលកីឡា , វី សម្ផស្សក្លិបនាគរាជមានជ័យ,សោម ពិសិដ្ឋក្លឹបអេភូថងកីឡា ,ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្ត បាត់ដំបង។ចំណែកពូលB មាន ៤ រូបដែរគឺកីឡាករស៊ឹម វ៉ាន់ដេតក្លឹបអាណាចក្រគុនខ្មែរ,ឡូញវ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធ,ខាំសាបានក្លឹបរ៉ាហាប់ស្វាយប៉ាកនិងព្រឿងសុជាតិក្លឹបកងពលធំអន្តរាគមន៍លេខ ២។

ការប្រកួតតាមរូបមន្តវិលជុំជម្រុះក្នុងពូលដោយគិតពិន្ទុ មានបីដំណាក់កាល ។ ដំណាក់ទី១ អ្នកប្រដាល់ទាំង៨នាក់នោះ ចែកជា២ពូល ដែលមាន៤នាក់មួយពូល ត្រូវប្រកួតជម្រុះក្នុងពូល ដោយទុកតែ២ នាក់ក្នុងមួយពូល គឺពូលA ២នាក់ ពូលB ២នាក់ សម្រាប់ឡើងទៅប្រកួតពាក់ក ណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកលេខ១ដែលមានប្រាក់រង្វាន់ អម ៣០០០ដុល្លារ៕
ដោយ ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


