កីឡា
កម្ពុជានឹងបញ្ជូនប្រតិភូនិងអត្តពលិក៥៥០នាក់ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅវៀតណាម
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិបសាយផ្លូវការ ស៊ីហ្គេមឆ្នាំ២០២៣ បានប្រកាសថា កម្ពុជានឹងបញ្ជូនប្រតិភូ រួមជាមួយអត្តពលិក ៥៥០នាក់ ទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ប្រតិភូទាំង ៥៥០នាក់រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ ក្នុងនោះកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់, គ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់ ប្រកួតលើ ៣៣ប្រភេទកីឡា។ ដោយឡែកគ្រូពេទ្យ មានចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៦នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២១នាក់ និង CADA ចំនួន ៤នាក់។
ប្រភេទកីឡាទាំង ៣៣ប្រភេទដែលកម្ពុជា ចូលរួមមានដូចជា៖
១. អត្តពលកម្ម, ២. កីឡាហែលទឹក, ៣. កាយសម្ព័ន្ធ, ៤. បាញ់កាំភ្លើង, ៥. តេក្វាន់ដូ WT, ៦. ប្រណាំងទោចក្រយាន, ៧. គុនដាវ, ៨. យូដូ, ៩. វូស៊ូ, ១០. ចំបាប់, ១១. ប្រដាល់សកល, ១២. ការ៉ាតេ, ១៣. កីឡារាំ, ១៤. ទ្រីយ៉ាត្លុង, ១៥. ជឺជីតស៊ូ, ១៦. លើកទម្ងន់, ១៧. កានូ/កាយ៉ាក, ១៨. បាល់ទាត់, ១៩. បាល់ទះ, ២០. បាល់បោះ (5×5 និង 3×3), ២១. សីដក់, ២២. វាយកូនឃ្លីលើតុ, ២៣. វាយសី, ២៤. វាយកូនបាល់, ២៥. វាយកូនគោល, ២៦. វ៉ូវីណាម, ២៧. ប្រដាល់គុនខ្មែរ, ២៨. ឃីកបុកស៊ីង, ២៩. ប៉េតង់, ៣០. កាយវប្បកម្ម, ៣១. ប៊ីយ៉ា ស្នូកឃ័រ, ៣២. កីឡាអេឡិចត្រូនិក និង៣៣. អុកចិន។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នឹងប្រព្រឹត្តទៅជាផ្លូវការក្នុងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ដែលមានកីឡាចំនួន ៤០ប្រភេទដាក់ឲ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា។
កីឡាទាំង ៤០ ប្រភេទរួមមាន៖ អត្តពលកម្ម, កីឡាលើទឹក, វាយសី, បាល់បោះ (5×5 និង 3×3), ប្រដាល់សកល, ប៊ីយ៉ា ស្នូកឃ័រ, ទោចក្រយាន, ទូកកានូ និងរ៉ូអ៊ីង, អុកអន្តរជាតិ, កីឡារាំ, គុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, យូដូ, ការ៉ាតេ, គុនមួយ, ប៉េតង់, សីដក់, វាយកូនបាល់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, បាល់ទះ, ចំបាប់, លើកទម្ងន់, វ៉ូស៊ូ, កីឡាបាញ់កាំភ្លើង, កាយវប្បកម្ម, កីឡាអេឡិចត្រូនិក, កីឡាបាញ់ធ្នូ, ជឺជិតស៊ូ, ម៉ូតូទឹក, ឃីកបុកស៊ីង, វ៉ូវីណាម, ប៊ូឡីង, អុកចិន, បាល់គប់ (Handball), កីឡា kurash និងបញ្ចសីលា៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


