កីឡា
ម្សិលមិញកក់មេដាយសំរឹទ្ធ៤គ្រឿង ថ្ងៃនេះ ឃីកបុកស៊ីងកម្ពុជា៤រូបទៀតចេញប្រយុទ្ធ
ថ្ងៃចន្ទ ទី៩ ខែឧសភានេះ កីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជា៤រូបមានភារកិច្ចឡើងសង្វៀនទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បន្ទាប់ពីម្សិលមិញ មានអត្តពលិក៤រូបបានប្រកួត និងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករ ខាំ ខ្លានាង ឡើងតទល់ជាមួយជើងខ្លាំងម៉ាឡេស៊ី Masdor Mohammad Firdean ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម កាលពីឆ្នាំ២០១៩។ អ្នកទាំងពីរប្រកួតក្នុងវិញ្ញាសាបុរសទម្ងន់៥១គីឡូក្រាមវេលាម៉ោង៦ល្ងាច។

ជាមួយគ្នានេះ កីឡាការិនីរូបស្រស់ ទូច ចាន់វត្តី ត្រូវប្រកួតជាមួយកីឡាការិនីថៃ Namrak Surachada សម្រាប់វិញ្ញាសានារីទម្ងន់៥៦គីឡូក្រាមវេលាម៉ោង៦:៣០នាទីល្ងាច។
ចំណែកអ្នកលេងទម្ងន់ធ្ងន់ ឈឿង ល្វៃ តទល់ជាមួយកីឡាករសិង្ហបុរី Nazri Bin Satari Muhammad សម្រាប់វិញ្ញាសាបុរសទម្ងន់៧១គីឡូក្រាមវេលាម៉ោង៧យប់។
ចុងក្រោយជើងខ្លាំង ឈុត វ៉ាន់ថង ដែលបងប្អូនស្គាល់ថា ឈុត សេរីវ៉ាន់ថង នឹងប្រកួតជាមួយកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen Quang Huy សម្រាប់វិញ្ញាសាបុរសទម្ងន់៦០គីឡូក្រាម វេលាម៉ោង៨យប់។
សម្រាប់ការប្រកួតរបស់កីឡាករ កីឡាការិនីឃីកបុកកម្ពុជាទាំង៤រូបខាងលើគឺក្នុងវគ្គ១/៤ ឬវគ្គ៨នាក់ដំបូងដែលអ្នកឈ្នះនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពោលគឺវគ្គ៤នាក់ចុងក្រោយដែលមានមេដាយ។
ការប្រកួតរបស់អត្តពលិកឃីកបុកស៊ីងកម្ពុជាកាលពីម្សិលមិញពិតជាធ្វើបានល្អ បន្ទាប់ពីឡើងប្រកួត៤រូបគឺ ៣រូបទទួលបានជ័យជម្នះ និង១រូបចាញ់។ ក្នុងនោះ ទូច រ៉ាឆាន់ ដែលត្រូវបានអ្នកគាំទ្រស្គាល់ បឹត សង្ឃឹម បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈជ័យជម្នះលើ កីឡាករហ្វីលីពីន Esteban Jomar Balangui ដោយពិន្ទុក្នុងវិញ្ញាសាបុរសទម្ងន់៥៧គីឡូក្រាម។ ប៉ុន្តែកីឡាការិនីឃីកបុកស៊ីងកម្ពុជា នៅ ស្រីពៅ អស់ឱកាសឡើងទៅកាន់វគ្គបន្ដ បន្ទាប់ពីចាញ់ពិន្ទុកីឡាការិនីម្ចាស់ផ្ទះវៀតណាម Bui Linh ក្នុងវិញ្ញាសានារីទម្ងន់ ៥២គីឡូក្រាម។
កីឡាករ កាន់ ម៉េងហុង បានយកឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khammaty Houmphanh ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបុរសទម្ងន់ ៥៤គីឡូក្រាម។ ស្របពេល សាន រ៉ាគីម ផ្តួលកីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie តាមរយៈអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២សម្រាប់វិញ្ញាសាបុរសទម្ងន់ ៦៣,៥គីឡូក្រាម។
៣នាក់ដែលទទួលបានជ័យជម្នះកាលពីម្សិលមិញគឺឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានមេដាយសំរឹទ្ធក្នុងដៃស្រាប់។ លើសពីនេះ កីឡាករ លន់ បញ្ញា មិនទាន់បានប្រកួតទេ ប៉ុន្តែរូបគេឈេចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាប់ឆ្នោតបាននៅវគ្គ៤នាក់ស្រាប់ ដូច្នេះមានន័យថា រូបគេក៏មានមេដាយសំរឹទ្ធក្នុងដៃដែរ៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ Cambodia 2023
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


