កីឡា
គ្រូម៉ាឡេស៊ី ស្ដាយមិនអាចឈ្នះកម្ពុជា ដែលនាំឱ្យក្រុមខ្លួនជួបម្ចាស់ផ្ទះវៀតណាម នៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានប្រកួតស្មើជាមួយ ម៉ាឡេស៊ី ដោយលទ្ធល ២-២ សម្រាប់ការប្រកួតចុងក្រោយ ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។

លទ្ធផលនេះបានធ្វើឲ្យ លោក Brad Maloney គ្រូបង្វឹកនៃក្រុម U-23 ម៉ាឡេស៊ី សម្ដែងការសោកស្ដាយ ដ្បិតធ្វើឱ្យក្រុមរបស់លោកត្រូវជួបម្ចាស់ផ្ទះវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២ផ្ដាច់ព្រ័ត្រ)។
លោក Brad Maloney ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតដូច្នេះថា ៖«ទម្រង់លេងរបស់ U23កម្ពុជាគឺល្អណាស់។ ពួកគេបានប្រើយុទ្ធសាស្ត្រការពារវាយបក ហើយបង្កើតឱកាសជាច្រើន។ ពួកគេបានអភិវឌ្ឍ និងផ្សារភ្ជាប់គ្នានាពេលកន្លងមក។

«ប្រកួត ៤ដងក្នុងរយៈពេល ១០ថ្ងៃនេះ គឺជាការលំបាកមួយ។ ការរៀបចំរបស់យើងមិនល្អទេ ដូច្នេះការជ្រើសរើសគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានសារៈសំខាន់ណាស់ក្នុងការសម្រេចបានលទ្ធផលខ្ពស់។ យើងមិនសម្រេចបាននូវគោលដៅរបស់យើងទេ (គោលដៅចង់គេចពីវៀតណាម)។ ទោះបីជាយើងបានបង្កើតឱកាសជាច្រើននៅក្នុងការចាប់ផ្តើម យើងត្រូវតែទទួលយករឿងនេះ ប៉ុន្តែខ្ញុំជឿថាកីឡាករនឹងបង្ហាញទម្រង់លេងល្អ មិនថាពួកគេជួបនរណានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងមិនងាយស្រួលទេនៅពេលដែលអ្នកជួបក្រុមកំពូលតារាងនៃពូល A (វៀតណាម)»។ លោក Brad Maloney បានសង្កត់ធ្ងន់។

សូមបញ្ជាក់ថា U-23 ម៉ាឡេស៊ី បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស ដោយឈរនៅលេខ២ ប្រចាំពូល B ក្រោយប្រកួត ៤ដង ឈ្នះ២ និងស្មើ២ មាន ៨ពិន្ទុ។ ពួកគេនឹងត្រូវជួបវៀតណាម នោវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ឧសភា ខាងមុខនេះ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


