កីឡា
ការប្រកួតចំនួន៦ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានកំហុសពេលចាក់ភ្លេងជាតិ
មុនការប្រកួតបាល់ទាត់វគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2023 រវាងកម្ពុជា និង ឥណ្ឌា កាលពីយប់មិញនេះ គេបានមើលឃើញនូវបញ្ហារអាក់រអួល ដោយម្ចាស់ផ្ទះខ្វះខាតក្នុងការយកចិត្តទុកដាក់ដល់ក្រុមកម្ពុជាដូចជាពាក់ព័ន្ធនឹងអាហារ ការស្នាក់នៅ ទង់ជាតិ និងការគោរពភេ្លងជាតិជាដើម។

ការប្រកួតរវាងកម្ពុជា និងម្ចាស់ផ្ទះ ឥណ្ឌា ត្រូវបានពន្យារពេលរហូតដល់ទៅ៧នាទី ដោយសារតែកំហុស មិនមានការចាក់ភ្លេងជាតិរបស់កម្ពុជា។ រឿងនេះបានបណ្តាលឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជាទូទាំងប្រទេសមានការខឹងសម្បា និងអាក់អន់ស្រពន់ចិត្តជាខ្លាំងចំពោះ ភាពខ្វះការយកចិត្តទុករបស់ឥណ្ឌា។
យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោស កម្ពុជា ហើយ ជុំវិញចំណុចខ្វះខាតទាំងអម្បាលម៉ាន។

ក្រៅពីកំហុសកាលពីយប់មិញ នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ក៏ធ្លាប់មានកំហុសពាក់ព័ន្ធនឹងការចាក់ភ្លេងជាតិខុសនៅក្នុងកីឡដ្ឋានផ្សេងៗផងដែរ។
ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកការប្រកួតចំនួន៦ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានកំហុសពេលចាក់ភ្លេងជាតិ៖
១. បារាំង ជាមួយ អាល់បានី ឆ្នាំ២០១៩ (ជម្រុះយូរ៉ូ)

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានធ្វើជាម្ចាស់ផ្ទះទទួលក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ក្នុងពហុកីឡដ្ឋាន Stade de France នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩។
ខណៈកីឡាករក្រុមភ្ញៀវកំពុងឈរត្រៀមគោរពភ្លេងជាតិ ស្រាប់តែពេលនោះ ភ្លេងជាតិប្រទេស អង់ដូរ៉ា ដែលជាគូប្រជែងបន្ទាប់របស់បារាំង បែរជាបន្លឺឡើងទៅវិញ ជាហេតុធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវ និងកីឡាករខកចិត្តយ៉ាងខ្លាំង។
ប៉ុណ្ណឹងហើយនៅមិនគ្រប់ទៀត! ដោយហេតុតែចង់ឲ្យស្ថានភាពធូរស្បើយ អ្នកប្រកាសក្នុងការពហុកីឡដ្ឋាន បានប្រកាសសុំទោសទៅក្រុមជម្រើសជាតិ អាមេនី ឯណាឯណោះវិញ! គ្រប់គ្នាកាន់តែហួសចិត្ត!
២. អ៊ុយរូហ្គាយ ជាមួយ ម៉ិកស៊ិក ឆ្នាំ២០១៦ (Copa America)

អំឡុងការប្រកួតពានរង្វាន់ Copa America នៅកីឡដ្ឋាន University of Phoenix ក្នុងទីក្រុង Glendale, កីឡាករអ៊ុយរូហ្គាយភាគច្រើន ភាំងស្មារតី និយាយលែងចេញ អ្នកខ្លះធ្វើមុខស្មើ ដោយសារតែភ្លេងជាតិប្រទេស ស៊ីលី បានបន្លឺឡើង។
៣. អាមេនី ជាមួយ ហ្គីប្រាលតា ឆ្នាំ២០១៨ (UEFA Nations League)

នៅពេលឈរគោរពភ្លេងជាតិ កីឡាករ ហ្គីប្រាលតា នាំគ្នាបើកភ្នែកធំៗ ដោយសារតែក្នុងកីឡដ្ឋាន បានបន្លឺភ្លេងជាតិ លិចតិនស្តាញ ទៅវិញ។
៤. ស៊ែប៊ី U19 ជាមួយ ព័រទុយហ្គាល់ U19 (ពានរង្វាន់ទ្វីបអឺរ៉ុប U19)

មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ទ្វីបអឺរ៉ុបអាយុក្រោម១៩ឆ្នាំជាមួយព័រទុយហ្គាល់ ក្រុមកីឡាករស៊ែប៊ី បានត្រៀមខ្លួនច្រៀងចម្រៀងជាតិរបស់ពួកគេដោយមោទកភាព។
តែអ្វីៗខុសពីការគិត កីឡដ្ឋាន បានចាក់ភ្លេងជាតិរបស់អតីតប្រទេសយូហ្គោស្លាវី ដែលត្រូវបានរំសាយបន្ទាប់ពីជម្លោះបាល់កង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ទៅវិញ។
៥. អែលសាល់វ៉ាឌ័រ ជាមួយ អាហ្សង់ទីន ឆ្នាំ២០១៥ (មិត្តភាព)

នៅពេលក្រុមជម្រើសជាតិ អែលសាល់វ៉ាឌ័រ ប៉ះ អាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពនៅពហុកីឡដ្ឋាន FedEx Field ក្នុងរដ្ឋ Maryland។ ក្រុមកីឡាករ អែលសាល់វ៉ាឌ័រ កំពុងរង់ចាំច្រៀង ចម្រៀងជាតិ Himno Nacional de El Salvador ជាទីស្រឡាញ់របស់ពួកគេ។ ផ្ទុយស្រឡះ ពួកគេបែរជាលឺភ្លេងជាតិរបស់កោះ ម៉ាន់ ទៅវិញ។
៦. ម៉ាល់តា ជាមួយស្លូវ៉ាគី ឆ្នាំ២០១៥ (មិត្តភាព)

លើកនេះ ខុសពីការប្រកួតផ្សេងៗខាងលើ។ នៅខាងក្នុងកីឡដ្ឋាន អ្នកចាក់ភ្លេង មិនមែនច្រឡំចាក់ភ្លើងជាតិរបស់ប្រទេសផ្សេងទេ ប៉ុន្តែបែរជាច្រឡំចាក់បទចម្រៀង Numb របស់ក្រុមតន្ត្រីរ៉ុកLinkin Park ជំនួសឲ្យភ្លេងជាតិ ម៉ាល់តា ទៅវិញ។
តើកំហុសបែបនេះ នឹងបន្តកើតឡើងក្នុងប្រកួតណាខ្លះទៀតនាពេលអនាគត?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 90Min
ចុចអាន៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មជុំវិញការប្រកួតរវាងកម្ពុជា ជាមួយម្ចាស់ផ្ទះ ឥណ្ឌា យប់មិញ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង