កីឡា
ក្រុមមកពីខេត្តសៀមរាប ២ អាចនឹងឡើងវគ្គបន្ត ពានសម្តេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិល្ងាចនេះ
ការប្រកួតដំណាក់ជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ជើងទី ២ នឹងបន្តការប្រកួត ២ គូបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍ ទី ០៧ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីស្វែងរកក្រុមបន្ថែមឡើងវគ្គបន្ត។

ក្លិបបាល់ទាត់ណិចស្តិប នឹងបើកទ្វារកីឡដ្ឋានហនុមានវេលាម៉ោង ៣:៣០ នាទីរសៀលនេះ ទទួលស្វាគមន៍ក្រុមភ្ញៀវ ក្លិបបាល់ទាត់សៀមរាប ដែលជាក្រុមរួមខេត្តតែមួយ។ កាលពីជើងទី ១ លទ្ធផលបញ្ចប់ទៅគឺ ក្លិបបាល់ទាត់សៀមរាប បានយកឈ្នះ ណិចស្តិប ៣-២ ដូច្នេះណិចស្តិប ត្រូវការឈ្នះចាប់ពី ២ គ្រាប់ឡើងទៅ ខណៈសៀមរាប ត្រូវការត្រឹមស្មើក៏អាចឡើងវគ្គបន្ត។ ការប្រកួតនេះមានផ្សាយផ្ទាល់តាម BTV។
ម៉ោងដំណាលគ្នានេះ ខេត្តបន្ទាយមានជ័យ ត្រូវឡើងទៅតទល់នឹងក្លិបសូលទីឡូអង្គរ នៃលីគទី ២ នៅកីឡដ្ឋានមន្ទីរអយក ខេត្តបន្ទាយមានជ័យ។ កាលពីជើងទី ១ ក្រុមទាំងបានប្រកួតបញ្ចប់ទៅដោយ សូលទីឡូអង្គរ ឈ្នះ បន្ទាយមានជ័យ ២-០ ដូច្នេះសូលទីឡូអង្គរ ហាក់មានប្រៀបជាងបន្តិច។ ប្រកួតនេះក៏ផ្សាយផ្ទាល់តាម BTV ដែរ។
ដោយឡែកការប្រកួតរវាងក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួតជើងទី២ ដែលដើមឡើយគ្រោងប្រកួតនៅថ្ងៃទី ០៧ ខែកក្កដានេះ ត្រូវលើកទៅប្រកួតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ វិញ។ មូលហេតុដោយសារកីឡាករមួយចំនួនរបស់ក្លិបមានមូលដ្ឋាននៅអរិយក្សត្រមួយនេះ ជាប់ឈ្មោះ និងចេញទៅប្រកួតពានយុវជនអាយុក្រោម ១៩ ឆ្នាំអាស៊ាន (AFF U-19 Championship) នៅប្រទេសឥណ្ឌូនេស៊ី តំណាងឱ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ ឆ្នាំ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២។

បញ្ជាក់ថា កាលពីម្សិលមិញគេបានរកឃើញក្រុម ៣ ឡើងវគ្គបន្តហើយ គឺព្រៃវែង, អាយអេសអាយ ដង្កោសែនជ័យ និងកោះកុង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


