Connect with us

កីឡា

ស៊ីហ្គេម​​២០២៣​នៅ​កម្ពុជា​​សម្រេច​​​ជា​​បឋម​​ដាក់​​៤២​​ប្រភេទ​​កីឡា

បានផុស

នៅ

គណៈកម្មការ​ប្រតិបត្តិ​របស់​​ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍​បាន​សម្រេច​ជា​បឋម​នូវ​ចប្រភេទ​កីឡា​ចំនួន​៤២​សម្រាប់​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ឲ្យ​ដឹង​ថា កម្ពុជា​​បានសម្រេចគោលដៅរបស់​ខ្លួន​ហើយ។ គណៈកម្មការប្រតិបត្តិ​បានស្រុះស្រួលគ្នា និងសម្រេចគោលដៅចំនួន៣សំខាន់ៗ​គឺ​ទី​១​ការ​កំណត់​ចំនួន​ប្រភេទ​កីឡា ទី​២ ការ​​កែ​ប្រែ​​មាត្រា​ខ្លះ​នៃ​ធម្មនុញ្ញា​ស៊ីហ្គេម និង​ទី​៣​ សិទ្ធិ​លក់​ការ​ផ្សាយ​តាម​ទូរទស្សន៍​ឲ្យ​ទូលំទីលាយ។

ឯក​ឧត្តម​បាន​បញ្ជាក់​ថា ៖«លើការកំណត់ប្រភេទកីឡា ដោយកំណត់៤២ប្រភេទកីឡា ក្នុងនោះប្រភេទកីឡាសម្ដែង គេហៅថា Demonstration Sports ១ប្រភេទ ដែល​​យើង​​ត្រូវបានធ្វើការសម្រេច និងសម្របសម្រួលគ្នា ក្នុងការដាក់ចូលក្នុងការប្រកួត។ យើងបានសម្រេចអស់ហើយ។ នៅសល់តែ១ ឬ ២ប្រភេទកីឡាប៉ុណ្ណោះ ដែលប្រទេសផ្សេងៗគេស្នើសុំ ប៉ុន្តែមិនត្រូវគេមិនដាក់កំហិតលើការស្នើសុំនោះទេ ដោយគេគ្រាន់តែស្នើសុំឲ្យយើងពិចារណាប៉ុណ្ណោះ។ ជារួមក្នុងការកំណត់ប្រភេទកីឡា យើងចាត់ទុកថា ទទួលបានការគាំទ្រពីគណៈកម្មការ​​ប្រតិបត្តិអស់ហើយ»។


លទ្ធផល​ទាំង​អស់​នៃ​​កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា​នឹង​សម្រេច​ជា​ឯកច្ឆន្ទ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​កក្កដានេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម