កីឡា
ពានសម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ជើងទី ១ នៅល្ងាចនេះ
ការប្រកួតពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ការប្រកួតជើងទី ១ ទាំងស្រុងនៅថ្ងៃពុធ ទី ០៣ ខែសីហា ឆ្នាំ ២០២២ នេះ ដោយមាន ៤ គូ ដ្បិតកាលពីសប្ដាហ៍មុនមាន ៤ គូរួចមកហើយ។

ក្លិបបាល់ទាត់កោះកុង នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន វេលាម៉ោង ៣:៣០ នាទីរសៀលនេះ ទទួលស្វាគមន៍ក្រុមភ្ញៀវ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។ ការប្រកួតចាត់ទុកថានឹងជក់ចិត្តផងដែរ ដ្បិតបើនិយាយពីកម្រិតកីឡាករខ្មែរ គឺប្រហាក់ប្រហែលគ្នា។ ការប្រកួតនេះមានផ្សាយផ្ទាល់តាម BTV News។ អង្គរថាយហ្គឺរ ធ្លាប់បានលេខ ៣ ម្ដងក្នុងឆ្នាំ ២០១៥ ខណៈកោះកុង ជាក្រុមថ្មីថ្មោង។
ម៉ោងដំណាលគ្នានេះ ភ្នំពេញក្រោន ត្រូវឡើងទៅតទល់នឹងក្លិបបាល់ទាត់ព្រៃវែងអេហ្វស៊ី នៃលីគទី ២ នៅកីឡដ្ឋានខេត្តព្រៃវែង ខណៈការប្រកួតនេះក៏នឹងមានផ្សាយផ្ទាល់តាម BTV News ផងដែរ។ ក្រុមទាំងពីរមានប្រវត្តិល្អរៀងខ្លួននៅក្នុងពានសម្តេចតេជោ ហ៊ុន សែន ពោលគឺភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯក ២ ដង ខណៈព្រៃវែង ធ្លាប់បានលេខ ៣ ម្ដងក្នុងឆ្នាំដំបូងរបស់គេ ដែលកាលនោះយកឈ្នះលើភ្នំពេញក្រោន ផ្ទាល់តែម្ដងដោយលទ្ធផលមិនគួរឱ្យជឿ ៤-២។

គូដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតម្ចាស់ជើងឯក ៤ សម័យកាល សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) នឹងត្រូវតតាំងជាមួយម្ចាស់ ក្លិបបាល់ទាត់នគរបាលជាតិ នៅវេលាម៉ោង ៣:៣០ នាទីរសៀលដូចគ្នា នាកីឡដ្ឋាន 7NG (វិហារសួគ៌)។ នគរបាលជាតិ ក៏ជាក្រុមធ្លាប់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ១ លើកផងដែរ កាលពីឆ្នាំ ២០១៤។
គូចុងក្រោយ ក្រុមដែលកំពុងលេចធ្លោនៅលីគទី ២ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នឹងទទួលស្វាគមន៍ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា វេលាម៉ោង ៣:៣០នាទីរសៀល។ អគ្គិសនីកម្ពុជា ធ្វើបានល្អនៅលីគទី ២ ដោយប្រកួតមិនដែលចាញ់សោះ ក្នុងចំណោម ១៣ លើកន្លងមក ដោយឡែកគីរីវង់សុខសែនជ័យ ធ្វើពុំបានល្អនៅលីគកំពូលឡើយ ដោយមិនទាន់រកជ័យជម្នះបាននៅឡើយ។ នៅក្នុងពានសម្តេចតេជោ ហ៊ុន សែន នេះ អគ្គិសនីកម្ពុជា ធ្លាប់ធ្វើបានល្អបំផុតកាលពីឆ្នាំ ២០១៧ គឺទទួលបានចំណាត់ថ្នាក់លេខ ៣ ដោយយកឈ្នះបឹងកេត ដោយបាល់ ១១ ម៉ែត្រកាត់សេចក្ដី។ ដោយឡែកគីរីវង់សុខសែនជ័យ ធ្វើបានល្អបំផុត គឺចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំ ២០១៣៕

អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


