កីឡា
គ្រូបង្វឹកអគ្គិសនីកម្ពុជាថា ការមិនដែលចាញ់នៅលីគទី ២ ជាកម្លាំងចិត្តប្រកួតក្នុងពានរង្វាន់សម្តេចតេជោ
ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ត្រូវបានគេទទួលស្គាល់ថាជាក្លិបដែលប្រើប្រាស់កីឡាករកម្ពុជាសុទ្ធសាធក្នុងលីគ ខណៈក្រុមនេះក៏នឹងត្រូវត្រៀមប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាពានរង្វាន់ដែលពុំអនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមឡើយ។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រសៀលនេះ ក្លិបអគ្គិសនីកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្លិបគីរីវង់សុខសែនជ័យ វគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ១។ ខណៈក្រុមដែលគេនិយមហៅ EDC មួយនេះ កំពុងធ្វើបានយ៉ាងល្អនៅលីគលំដាប់ទី ២ កម្ពុជា ជាមួយកំណត់ត្រាមិនដែលចាញ់ ១៣ ប្រកួតជាប់ៗគ្នា។
គ្រូបង្វឹកអគ្គិសនីកម្ពុជា លោក ទុំ សារ៉ាយ បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «ការប្រកួតជាមួយគីរីវង់ គឺយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងកីឡាករគឺពេញជើងល្អ ហើយអត់មានអ្នករបួស ហើយស្មារតី និងការហ្វឹកហាត់របស់ពួកគាត់គឺពេញ។» «ការមិនដែលចាញ់នៅលីគទី ២ នេះ ធ្វើឱ្យកីឡាករនៅក្រុមអគ្គិសនីទាំងអស់គាត់មានកម្លាំងចិត្ត និងការហ្វឹកហាត់ និងបន្តប្តេជ្ញាធ្វើឱ្យបានល្អនៅការប្រកួតបន្តបន្ទាប់ទៀត។» គ្រូអគ្គិសនីកម្ពុជា បានបន្ថែមជុំវិញការមិនដែលចាញ់នៅលីគទី ២ ជាទំនុកចិត្តដល់ពានសម្តេចតេជោ។

អតីតកីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង (២០១០-២០១៤) រូបនេះបាននិយាយពីគូប្រកួតផងដែរថា៖ «ទម្រង់លេងរបស់គីរីវង់គាត់នៅលីគកំពូលក៏យើងមិនអាចមើលងាយសមត្ថភាពគាត់ដែរ ព្រោះបទពិសោធន៍កីឡាករខ្មែរៗគាត់ក៏ល្អមួយចំនួនដែរ ទោះបីជាគាត់នៅក្នុងលីគកំពូលគាត់ប្រើកីឡាករបរទេសក៏ពិតមែន តែកីឡាករខ្មែរគាត់ក៏នៅតែមានកម្រិតល្អ។ អ៊ីចឹងក្នុងការប្រកួតស្អែកនេះក្រុមអគ្គិសនី អត់អាចមើលងាយក្រុមគីរីវង់ បានទេ ដោយសារយើងជាក្រុមមួយដែលនៅលីគ ២ រីឯគាត់ គឺជាក្រុមដែលនៅលីគកំពូល។»
សូមបញ្ជាក់ថា ការប្រកួតរវាង ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ជាមួយ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងធ្វើឡើងនៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាវេលាម៉ោង ៣:៣០ នាទីរសៀល៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ