កីឡា
ថវិកាជាង១.៤០០លានរៀលប្រគល់ជួនម្ចាស់មេដាយកីឡា៣ប្រភេទនៃការប្រកួតជើងឯកលើកឆាកអន្តរជាតិ
កីឡាករ-កីឡាការិនី ៣ប្រភេទកីឡា រួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ដែលទទួលបានជយលាភីមេដាយពីការប្រកួតលើឆាកអន្តរជាតិក្នុងឆ្នាំ២០១៩កន្លងមកនោះបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ធ្នូ២០២០នេះ។

លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ និង លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោក ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននាំយកប្រាក់រង្វាន់ លើកទឹកចិត្តសរុបចំនួន១.៤០០លានរៀល មកប្រគល់ជូនដល់កីឡាករកីឡាការិនី៣ប្រភេទកីឡា រួមមានកីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូ ២០១៩នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលត្រូវប្រគល់ដល់កីឡា៣ប្រភេទ កីឡាប៉េតង់ វ៉ូវីណាម និងតុងហ្គីលម៉ូដូក្នុងទឹកប្រាក់សរុបជាង១.៤០០លានរៀល ពីការចូលរួមការប្រកួតកីឡាកម្រិតអាស៊ីនិងពិភពលោក ។
សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ឆ្នាំ២០១៩ “The 3rd Asian Patanque Championships 2019 Hanoi នៅប្រទេសវៀតណាមនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ១គ្រឿង។

ចំណែកកីឡាតុងហ្គីលម៉ូដូទទួលបានមេដាយសំរិទ្ធ៣ ពីព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូកម្រិតពិភពលោកនៅកូរ៉េខាងត្បូង។

ចំពោះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ដណ្តើមមេដាយ៣១គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាទទួលរៀបចំធ្វៀជាម្ចាស់ផ្ទះ ។ក្នុងនោះ មានមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿងនិងមេដាយសំរិទ្ធ១២គ្រឿង។ក្រៅពីកីឡាករ-កីឡាការិនី នៅមានគ្រូបង្វឹក និង គ្រូជំនួយ របស់ប្រភេទកីឡាទាំង៣នោះ ក៏បានទទួលរង្វាន់លើកទឹកចិត្តដែរ ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


