កីឡា
នាមជាប្រធានអាស៊ានកម្ពុជា រៀបចំសិក្ខាសាលាចំនួន២ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់
ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាចំនួន២ ដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អាស៊ាន ហើយប្រែក្លាយកីឡាប្រពៃណី ទៅជាកីឡាទំនើប ដើម្បីបញ្ចូលក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ទាំងការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ី និងកីឡាអូឡាំពិកជាដើម។

សិក្ខាសាលានេះ បានប្រារព្ធពិធីបើកនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន នៃបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសក៏មានការចូលរួមមតិ ពីសំណាក់តំណាងអង្គការសហប្រជាជាតិ (UNESCO) ផងដែរ។
សិក្ខាសាលានេះ បែងចែកជាពីរផ្នែក ទី១-សិក្ខាសាលាស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែសីហា និងទី២-សិក្ខាសាលាស្ដីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃដូចគ្នា នាថ្ងៃទី១០-១១ ខែសីហា នៅសណ្ឋាគារសុខា។

«គោលបំណងធំ នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់អត្ដសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីទាំងអស់គ្នា ដែលប្រទេសទាំងអស់ ក៏ដូចជាអាស៊ាន គឺមានកីឡាប្រពៃណីរៀងៗខ្លួន គ្រាន់តែមានតិច ឬច្រើន។ អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នាដើម្បីអភិរក្សអ្វីដែលយើងមានពីមុនមក ហើយអភិរក្សវាឲ្យក្លាយជាកីឡាទំនើប ដើម្បីចូលរួមព្រឹត្តិការណ៍នានា ដូចជាស៊ីហ្គេម ឬអាស៊ី ឬអូឡាំពិកជាដើម។ ក្នុងនោះដែរ កម្ពុជាយើង ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ក៏យើងមានគោលបំណងចង់បាន គឺការបញ្ចូលកីឡាប្រពៃណីរបស់យើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានការគាំទ្រពីប្រទេសអាស៊ានផងដែរ ដូចជាកីឡាគុនខ្មែរ ល្បុក្កតោ ចំបាប់ និងទូកប្រពៃណីជាដើម»។ នេះបើតាមការបញ្ជាក់ដោយ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


