កីឡា
ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងរៀបចំតាមគន្លងនៃស្ដង់ដារកីឡាឡើងវិញ ក្រោយ២លើកកន្លងមកខកខាន
នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ CAMSOC បានរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន។ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗពីរ ទី១-ពិនិត្យព្រះរាជពិធីសុំភ្លើងអាទិទេព្យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីរត់ភ្លើងគប់ និងទី២-ពិនិត្យរបាយការគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នឹងងាកមករៀបចំតាមគន្លង នៃស្ដង់ដារកីឡាឡើងវិញ បន្ទាប់ពីស៊ីហ្គេម ២លើកចុងក្រោយ បាត់បង់ស្ដង់ដារខ្លះ ព្រោះបញ្ហាជំងឺរាតត្បាតជាសកលកូវីដ-១៩ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ពិធីសុំភ្លើងអាទិទេព គឺអនុវត្តតាម ស.ជ.ណ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជម្រើសយកសេនារីយ៉ូទី១ ដើម្បីរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព នៅប្រាសាទអង្គរវត្ត ដោយមានការបែងចែកតួនាទីភារកិច្ចគ្នា និងរៀបចំកម្មវិធីច្បាស់លាស់ ចាប់ពីថ្ងៃកម្មវិធី រហូតដល់ពិធីដង្ហែភ្លើងគប់ ទាំងក្នុង និងតាមបណ្ដាប្រទេសអាស៊ាន ដើម្បីបង្ហាញពីការខិតជិតមកដល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «នេះគឺជាចំណុចសំខាន់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ច្បាស់លាស់ថា យើងធ្វើជាគំរូមួយ ដែលស៊ីហ្គេមលើកមុនៗ (២លើកចុងក្រោយ) ដោយសារបញ្ហាកូវីដ-១៩ ធ្វើឲ្យបាត់បង់ស្ដង់ដារខ្លះ។ ចឹងយើងងាកមករៀបចំឲ្យត្រូវតាមគន្លង នៃស្ដង់ដារកីឡាឡើងវិញ ។ យើងឃើញហើយថា ការរត់ភ្លើងគប់ ការយកភ្លើងគប់ នៅក្នុងទីឋានរបស់អាទិទេពមួយ ដែលមានភាពស័ក្ដិសិទ្ធិ មានភាពជឿជាក់ថា ជាទីឋានអាទិទេព មានតែប្រាសាទអង្គរវត្តរបស់យើង ដែលល្បីល្បាញលើពិភពលោក ក៏ដូចជាសម្រាប់ទីសក្ការៈ នៃអាទិទេពសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ» ។

«អ៊ីចឹងប្រទេសអាស៊ាន ក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏គេមើលឃើញអញ្ចឹងដែរ គេមើលឃើញថា កម្ពុជាបានរៀបចំត្រឹមត្រូវ ព្រោះមើលឃើញកន្លែងមានលក្ខណៈពិសេសត្រឹមត្រូវ ដែលអាស៊ានគួរយកធ្វើគូរ។ ប៉ុន្ដែនេះគ្រាន់តែយើងបង្ហាញ និងធ្វើជាគំរូគេប៉ុណ្ណោះ តែបើសិនជាក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មើលឃើញភាពចាំបាច់សម្រាប់ប្រទេសផ្សេងៗថា រាល់ស៊ីហ្គេមទាំងអស់ ត្រូវមកយកភ្លើងគប់នៅហ្នឹង (ប្រាសាទអង្គរ) ដូចព្រឹត្តិការណ៍អូឡាំពិក ដែលទៅយកភ្លើងគប់នៅភ្នំអូឡាំព្យាដ នាប្រទេក្រិចដូចគ្នា យើងនឹងស្វាគមន៍ យើងនឹងក្លាយជាប្រទេសដែលផ្ដើមចេញនូវគំនិតផ្ដួចផ្ដើមដ៏ល្អមួយសម្រាប់មនុស្សជាតិ និងប្រទេសទាំងអស់ នៅក្នុងអាស៊ាន មិនមែនសម្រាប់តែកម្ពុជានោះទេ។» ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។
ឯកឧត្តមបានចាត់ទុកនេះ គឺជាចំណុចសំខាន់មួយ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម ដែលត្រូវរៀបចំតាមស្ដង់ដារ ពិសេសអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេម ដែលគោរពទៅតាមធម្មនុញ្ញរបស់អូឡាំពិកតែម្ដង៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


