កីឡា
ជនបរទេសក៏អាចចុះឈ្មោះចូលរួមស្ម័គ្រក្នុងការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជាបាន
ជនបរទេសទាំងនៅក្នុងតំបន់អាស៊ាន និងប្រទេសក្រៅពីអាស៊ានអាចចុះឈ្មោះស្ម័គ្រចូលរួមធ្វើការងារក្នុងការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំការប្រកួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតបឋម និងមធ្យមនៃកីឡាវាយកូនបាល់កម្ពុជានារសៀលថ្ងៃទី១២ ខែសីហា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានលើកឡើងថា សម្រាប់ការរៀបចំស៊ីហ្គេមលើកដំបូងនៅឆ្នាំក្រោយនេះ កម្ពុជាមិនមានមហិច្ឆតាចង់ឈ្នះមេដាយកំពូលតារាង ឬក្លាយជាជើងឯកក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែកម្ពុជារៀបចំដើម្បីប្រជាជនកម្ពុជាសប្បាយរីករាយ។ អត្តពលិក គ្រូបង្វឹក ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់គ្នាដែលមកប្រទេសកម្ពុជាក៏សប្បាយរីករាយទាំងអស់គ្នាតាមរយៈបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ។
ឯកឧត្តមបានបន្ថែមថា ៖«យើងខ្ញុំនឹងស្វាគន៍លោក លោកស្រីទាំងអស់គ្នា ប្រសិនបើចង់ចូលរួមស្ម័គ្រចិត្តជួយរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា។ លោក លោកស្រីអាចចុះឈ្មោះជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យើងខ្ញុំរីករាយទទួលលោក លោកស្រី ហើយលោក លោកស្រីក៏អាចចុះឈ្មោះស្ម័គ្រជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដែរ»។
បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ក៏បានទទួលរៀបចំធ្វើម្ចាស់ផ្ទះ Asian Youth Games ឬ កីឡាយុវជនអាស៊ី ក្នុងឆ្នាំ២០២៩ ដែលជាការរៀបចំកម្រិតអាស៊ី។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា មានសិក្ខាកាម២០នាក់មកពី៥ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដែស ទីម័រខាងកើត និងហ្វីជី ក្រោមការចែករំលែកពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ៣នាក់មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF)៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


