កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង បន្តមានឈ្មោះជាមួយ U-20 កម្ពុជា ក្នុងការធ្វើតេស្តដំណាក់កាលទី ២
កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ិនទី បន្តមានឈ្មោះចូលរួមហ្វឹកហាត់ ដំណាក់កាលទី ២ ត្រៀមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ ឬ (AFC U-20 Asian Cup) នៅប្រទេសតាជីគីស្ថាន ខែកញ្ញា ខាងមុខ បន្ទាប់ពីឆ្លងផុតដំណាក់កាលទី ២។

ក្នុងចំណោមកីឡាករ ២៩ នាក់ មានមកពីក្លិបចំនួន ១១ នៅក្នុងលីគកំពូលកម្ពុជា និងលីគទី ២ កម្ពុជា កាលពីសប្ដាហ៍មុនបានជម្រុះកីឡាករ ៣ នាក់ចេញ ដោយបច្ចុប្បន្នក្នុងដំណាក់កាលទី ២ នេះនៅសល់ ២៦ នាក់ ហើយ ជូ ស៊ិនទី នៅតែបន្តមានឈ្មោះចូលរួមហ្វឹកហាត់ ដំណាក់កាលទី ២ រួមជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី ៨ នាក់, ព្រៃវែង ៤ នាក់, សូលទីឡូអង្គរ ៣ នាក់, ភ្នំពេញក្រោន ២ នាក់, អាស៊ីអឺរ៉ុបយូណាយធីត ២ នាក់, អង្គរថាយហ្គឺរ ១ នាក់, វិសាខា ២ នាក់, ណាហ្គាវើលដ៍ ១ នាក់, កងយោធពលខេមរភូមិន្ទ ១ នាក់, និងគីរីវង់សុខសែនជ័យ ១ នាក់។
យុវជនទាំង ២៦ នាក់នេះ នឹងត្រូវហ្វឹកហាត់ ចំនួន ២ លើកទៀត ធ្វើឡើងតែ ១ ដងក្នុងមួយសប្ដាហ៍ ដើម្បីជម្រុះកីឡាករនៅសល់ ២៣ នាក់ចុងក្រោយ។ ដោយសារមានឈ្មោះលេងជាញឹកញាប់ក្នុងលីគ ក៏ដូចជាត្រូវប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កីឡាករ ជូ ស៊ិនទី ទទួលបានការអនុញ្ញាតឱ្យបន្តហ្វឹកហាត់ និងប្រកួតជាមួយក្លិបជាធម្មតា។

សូមបញ្ជាក់ថា ពានយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup Qualification Round) គ្រោងធ្វើពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុជម្រើសជាតិកម្ពុជា អាយុក្រោម ២០ ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។
ដើម្បីបានឡើងទៅវគ្គបន្ត U-20 កម្ពុជា ដាច់ខាតត្រូវតែឈរលេខ ១ ក្នុងពូល ជាកៅអីឡើងដោយស្វ័យប្រវត្តិ ខណៈក៏អាចឡើងផងដែរ ក្នុងនាមជាក្រុមលេខ ២ ល្អ ដោយត្រូវប្រៀបធៀបជាមួយពូលចំនួន ៩ ផ្សេងទៀត ហើយយកតែ ៥ ក្រុមប៉ុណ្ណោះឡើអទៅជុំផ្ដាច់ព្រ័ត្រ ដែលគេប្រកួតនៅប្រទេសអ៊ូសបីគីស្ថាន នាខែមីនា ឆ្នាំ ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


