កីឡា
កោះកុង ចង់សាងប្រវត្តិសាស្ត្រក្នុងពានសម្តេចតេជោ ដើម្បីបញ្ជាក់ថាខេត្តនាយសមុទ្រ ក៏មានក្លិបខ្លាំង
ក្លិបបាល់ទាត់កោះកុងអេហ្វស៊ី កំពុងត្រៀមខ្លួនប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ ថ្នាក់ជាតិ វគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ ទល់នឹងក្លិបបាល់ទាត់បឹងកេត នៅថ្ងៃទី ២៤ ខែសីហា ស្អែកនេះ ខណៈក្លិបចង់សាងប្រវត្តិសាស្ត្រក្នុងពានដដែលនេះ ដើម្បីបញ្ជាក់មហាជនថា ខេត្តនាយសមុទ្រក៏មានក្លិបខ្លាំង។ នេះបើតាមការបញ្ជាក់ ដោយលោក សូ សំណាង អគ្គលេខាធិការក្លិបមកកាន់ ‘កម្ពុជាថ្មី’។

ក្រុមរហ្សនាម ត្រីដូលហ្វីន មួយនេះ បានឡើងវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ វគ្គថ្នាក់ជាតិ បន្ទាប់ពីបានយកឈ្នះលើ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងលទ្ធផលសរុបទាំងពីរជើង ៤-៣ ។
ថ្លែងប្រាប់មកកាន់ ‘កម្ពុជាថ្មី’ លោក សូ សំណាង បានឱ្យដឹងដូច្នេះថា៖ «យើងនឹងធ្វើឱ្យអស់ពីលទ្ធភាព និងសាងប្រវត្តិសាស្ត្រថ្មីឱ្យកោះកុងអេហ្វស៊ី ដើម្បីឱ្យមហាជន និងអ្នកគាំទ្រស្គាល់ថា កោះកុងជាខេត្តនាយសមុទ្រ ក៏មានក្លិបខ្លាំង ហើយអាចពុះពារធ្វើបាន។ យើងមិនប៉ងច្រើនទេ គ្រាន់តែថាយើងនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងម៉េចឱ្យមានលទ្ធផលល្អ ជូនអ្នកគាំទ្រ និងថ្នាក់ដឹកនាំខេត្ត។»

«ចំពោះការដាក់គោលដៅរបស់យើងក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះយើងមិនគិតថា យើងនឹងធ្វើបានឆ្ងាយទេ ប៉ុន្តែពួកយើងនឹងព្យាយាមប្រើឆន្ទៈរបស់ពួកយើងឱ្យមានកម្លាំងកាយ កម្លាំងចិត្តទាំងអស់គ្នា ដើម្បីពុះពារទៅវគ្គបន្តទៀតឱ្យបាន ជាពិសេសវគ្គ៨ក្រុម ហើយនឹងវគ្គ ៤ ក្រុមទៀត។»

បញ្ជាក់ថា កោះកុង នឹងត្រូវជួប បឹងកេត ជើងទី ១ នៅថ្ងៃទី ២៤ ខែសីហាស្អែកនេះ នៅទឹកដីរបស់ខ្លួន ក្នុងទីលានវិទ្យាល័យ តេជោសែន កោះកុង ដោយការប្រកួតមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News និងជើងទី ២ ទៅទឹកដីរបស់បឹងកេត កីឡដ្ឋានខេមបូឌាអ៊ែវ៉េ វិញនៅថ្ងៃទី ៣១ ខែសីហា៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


