កីឡា
ប៉ះគ្នាថ្ងៃនេះ ជូ ស៊ីនទី ថា តានតឹង ខណៈ ចន្ថា ចន្ធាកា ជឿជាក់លើក្រុមខ្លួន
ក្លឹបអគ្គិសនីកម្ពុជាបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្លឹបព្រះខ័នរាជស្វាយរៀងសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃពុធ ទី២៤ ខែសីហានេះ ដែលមានការផ្សាយផ្ទាល់តាមផេក Hun Sen Cup។

អគ្គិសនីកម្ពុជា ដែលជាក្រុមមួយក្នុងចំណោមក្រុមពីរមកពីលីគទី២ជាមួយកោះកុង អេហ្វស៊ី បានឡើងវគ្គ៨ក្រុមចុងក្រោយតាមរយៈជ័យជម្នះលើក្រុមលេងលីគកំពូល គិរីវង់សុខសែនជ័យ នៅជើងទី១ដោយលទ្ធផល ៣-២ និងជើងទី២ស្មើ ១-១ ដូច្នេះសរុបទាំងពីរជើង អគ្គិសនីកម្ពុជាឈ្នះ ៤-៣។

ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន តាមរយៈជ័យជម្នះជើងទី១លើក្រុមសូលទីឡូអង្គរដោយលទ្ធផល ១-០ និងជើងទី២ឈ្នះ៤-០ ដូច្នេះសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀងបានឈ្នះ ៥-០។
មុនប៉ះគ្នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃនេះ ខ្សែបម្រើវ័យក្មេងសំខាន់របស់ព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី និងខ្សែប្រយុទ្ធមុតស្រួចរបស់អគ្គិសនីកម្ពុជា ចន្ថា ចន្ធាកា សុទ្ធតែមានចំណាប់អារម្មណ៍ចំពោះការប្រកួតនេះ។

ជូ ស៊ីនទី បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំគិតថា ការប្រកួតជាមួយ អគ្គិសនីកម្ពុជា គឺជាការប្រកួត តានតឹងមួយ ព្រោះគេជាក្រុមដែលកំពុងលេចធ្លោនៃលីគទី២ ដែលជាក្រុមមួយមានតំបន់ប្រយុទ្ធល្អ និងតែងតែធ្វើបានល្អក្នុងដីរបស់គេ។ តែយ៉ាងណាក៏ដោយ ក៏ក្រុមយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតមួយនេះដើម្បីបានទៅវគ្គបន្ត»។
ចំណែក ចន្ថា ចន្ធាកា បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តដែលមានឱកាសលេងជាមួយក្រុមខ្លាំងនៅលីគកំពូលកម្ពុជា។ ខ្ញុំគិតថា ការប្រតួកថ្ងៃនេះ វាមិនមានអ្វីតានតឹងទេ ពីព្រោះខ្ញុំជឿជាក់លើបងប្អូនក្នុងក្រុមខ្ញុំ។ ខ្ញុំជឿជាក់លើសមត្ថភាពបងប្អូនក្នុងក្រុមរបស់ខ្ញុំថា ពួកយើងនឹងធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃនេះ»។

កម្មវិធីប្រកួតវគ្គ៨ក្រុម ថ្ងៃទី២៤ ខែសីហា
- អគ្គិសនីកម្ពុជា vs ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអគ្គិសនី ម៉ោង៣:៣០នាទីរសៀល
- កោះកុង អេហ្វស៊ី vs បឹងកេត នៅវិទ្យាល័យតេជោសែន កោះកុង ម៉ោង៣:៣០នាទីរសៀល
- កងយោធពលខេមរភូមិន្ទ vs វិសាខា នៅស្តាតចាស់ ម៉ោង៦:៣០នាទីល្ងាច
- ភ្នំពេញក្រោន vs ណាហ្គាវើលដ៍ នៅ ស្មាត អអេសអិន ម៉ោង៦:៣០នាទីល្ងាច
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


