កីឡា
ណាហ្គាវើលដ៍ ហ្វឹកហាត់ទាត់ប៉េណាល់ទី មុនជួបភ្នំពេញក្រោនជើងទី ២ ពានសម្តេចតេជោ ល្ងាចនេះ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ នឹងបើកទ្វារកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីទទួលស្វាគមន៍ក្លិបភ្នំពេញក្រោន ក្នុងជំនួបជើងទី ២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២ ថ្នាក់ជាតិ វគ្គ ៨ ក្រុមចុងក្រោយ ខណៈគ្រូបង្វឹកក្លិបណាហ្គា ថាបានត្រៀមទាំងការទាត់បាល់ ១១ ម៉ែត្រកាត់សេចក្ដីផងដែរ។

លោក ឃឹម បុរី គ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍ បាននិយាយដូច្នេះថា៖ «ចំពោះការរៀបចំថ្ងៃនេះ (ម្សិលមិញ) គឺយើងរៀបចំត្រៀម ត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់ការប្រកួតដ៏សំខាន់ គឺយើងត្រៀមរៀបចំទាំងអស់ ជាពិសេស គឺប៉េណាល់ទីចុងក្រោយផងដែរ ដែលយើងរៀបចំ។»

កាលពីជើងទី ១ ក្រុមទាំងពីរបញ្ចប់ការប្រកួតទៅដោយគ្មានគ្រាប់បាល់ ០-០ ខណៈណាហ្គាវើលដ៍ ហាក់មានឱកាសច្រើនជាង ដូច្នេះនៅជើងទី ២ លោក ឃឹម បុរី រំពឹងថានឹងកែប្រែបាន ហើយនាំមកនូវលទ្ធផលល្អ។
«ចំពោះខ្ញុំគិតថាវាជាលទ្ធផលមួយដែលគួរសម ព្រោះយើងគិតថាឱកាសយើងច្រើន យើងអាចនឹងនឹងឈ្នះ ប៉ុន្តែយើងស្មើ ប៉ុន្តែមិនថ្វីទេយើងធ្វើបានល្អ ការបង្កើតឱកាសមានឱកាសហើយ យើងនៅខ្វះខាតការបញ្ចប់ទី។ យើងនឹងកែប្រែចំណុចមួយចំនួន ជាពិសេសការបញ្ចប់ទីរបស់យើង គឺយើងព្យាយាមធ្វើឱ្យបានល្អជាងហ្នឹងបន្តិច ពីព្រោះយើងឱកាសច្រើន ប៉ុន្តែមិនអាចធ្វើបានសម្រេច។» សម្ដីរបស់អតីតកីឡាករជម្រើសជាតិកម្ពុជា (២០០៧-២០១៥)។
សូមរំឮកថា ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ ល្ងាច ខណៈការប្រកួតមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក ហ៊ុន សែន ខាប់ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


