កីឡា
គ្រូដោនថោនស្ពត សង្ឃឹមនាំមុខមាត់ឲ្យកម្ពុជា លើឆាកអន្តរជាតិសារជាថ្មី
ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដោនថោនស្ពត (Down Town Sport) បានធ្វើដំណើរទៅដល់ប្រទេសថៃហើយ ដើម្បីត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅទីនោះ។

មុនចាកចេញ គ្រូបង្វឹករបស់ក្រុមដែលបានប្ដូរឈ្មោះពី ឌឺប្លូរវើរីស (The Blue Warriors) មួយនេះ គឺលោក ចេត ច័ន្ទរចនា ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្វូតសាលផងដែរនោះ បានសង្ឃឹមនាំមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ក្នុងពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន សារជាថ្មី។

លោក ចេត ច័ន្ទរចនា បានលើកឡើងឱ្យដឹងថា៖ «យើងធ្វើបានល្អកាលពីឆ្នាំ២០១៩ ដែលក្រុមដោនថោនយើងបានឡើងរហូតដល់ Top 4 ពេលនោះយើងប្រឹងប្រែងអស់ពីលទ្ធភាពខ្លាំងមែនទែន សម្រាប់ពេលឥលូវនេះ យើងក៏បានត្រៀមខ្លួនថាយើងធ្វើម៉េចយកវាឱ្យបាន ដោយសារការលេងជាមួយនឹងកម្រិតអន្តរជាតិយើដឹងថាល្បឿន កម្លាំង បច្ចេកទេស រាងកាយ វាត្រូវការជាខ្លាំង មួយរយៈនេះគឺអ្វីដែលខ្ញុំហាត់ គឺហាត់រួមបញ្ចូលគ្នាទាំងអស់ ព្រោះយើងក៏សង្ឃឹមថា យើងអាចនាំមុខមាត់មកឆាកអន្តរជាតិ ជាមួយនឹងប្រទេសយើងដែរដូចគ្នា។»

«សម្រាប់ក្រុមបាល់ទាត់ដោនថោនស្ពតខ្ញុំ មានការត្រៀមខ្លួនជាខ្លាំង ដូចជាមួយអាទិត្យយើងហាត់រហូតដល់ទៅ ៣ ដងដែរ ហើយមានការប្រកួតមិត្តភាព។» សម្ដីបន្ថែមរបស់ លោក ចេត ច័ន្ទរចនា។
សូមបញ្ជាក់ថា ដោនថោនសពបត (Down Town Sport) ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង MS ABDB របស់ព្រុយណេ នៃពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន ឆ្នាំ ២០២២ (AFF Futsal Cup 2022) នៅថៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្តនគររាជសីមា។

គួររំលឹកថា ដោនថោនស្ពត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ក្លិបហ្វូតសាលកម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


