កីឡា
កីឡាហែលទឹកជើងទាមានសក្តានុពលសម្រាប់កម្ពុជានៅស៊ីហ្គេម២០២៣
ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ជាមួយនឹងមេដាយមាស៣គ្រឿង និងសំរឹទ្ធ១គ្រឿងពីព្រឹត្តិការណ៍ប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ដែលដឹកនាំក្រុមអត្តពលិកចូលរួមការប្រកួតព្រឹត្តិការណ៍នៅថៃលើកនេះបានប្រាប់ថា សហព័ន្ធបានបង្កើតប្រវត្តិសាស្ត្រម្តងហើយកាលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមដែលបានឈ្នះមេដាយសំរឹទ្ធ១គ្រឿង ហើយលើកនេះជាការបង្កើតប្រវត្តិសាស្ត្រលើកទី២តាមរយៈការឈ្នះមេដាយមាស៣ និងសំរឹទ្ធ១ពី Finswimming’s World Cup។
ជ័យជម្នះទាំងនេះបានជំរុញឲ្យកីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកមានកម្លាំងចិត្តក្នុងការប្រឹងប្រែងសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបានលើកឡើងថា ៖«ការពិតទៅ គោលដៅចម្បងនៃការចូលរួមប្រកួតនេះ គឺដើម្បីចង់ដឹង និងវាស់ស្ទង់គុណភាព បច្ចេកទេស ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែជាក់ស្តែង កីឡាការិនី កាំង មុយនីន ធ្វើបានយ៉ាងល្អ ដែលយើងទាំងអស់គ្នាពិតជារំភើប ដែលនឹកស្មានមិនដល់»។
កីឡាការិនី កាំង មុយនីន ឈ្នះបានមេដាយមាស៣ និងសំរឹទ្ធ១ ហើយកីឡាករ កីឡាការិនីផ្សេងៗទៀតក៏មានកំណត់ត្រាថិរវេលាល្អដែរ ដូច្នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

លោក ហែម គិរី មានសុទិដ្ឋិថា ៖«យើងប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាមួយក្តីសង្ឃឹមខ្ពស់ថា Fin Swimming កម្ពុជានឹងធ្វើបានល្អជាក់ជាមិនខាន។ ជាគោលដៅនៃការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ២០២៣ គឺនឹងបំពេញបន្ថែមលើកង្វះខាតផ្នែកសម្ភារហ្វឹកហាត់ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ»៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Cambodia 2023
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


