កីឡា
វិញ្ញាសា E-Sports ២នេះ កម្ពុជាអាចឈ្នះមេដាយមាសទាំងពីរនៅស៊ីហ្គេម២០២៣
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រកាសវិញ្ញាសា៩ជាផ្លូវការសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
សម្រាប់វិញ្ញាសាទាំង៩នេះចេញពីប្រភេទអេឡិចត្រូនិកចំនួន៥គឺ AK2 (PC) មាន២វិញ្ញាសា (ក្រុម និងឯកត្តជន), BUBG Mobile (PC) មាន២វិញ្ញាសា (ក្រុម និងឯកត្តជន), Mobile Legends: Bang Bang មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី), League of Legends: Wild Rift (Mobile) មាន២វិញ្ញាសា (ក្រុមបុរស និងក្រុមនារី និង Cross Fire (PC) មាន១វិញ្ញាសា (ក្រុមបុរស)។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ AK2 ដែលជាប្រភេទកីឡាអេឡិចត្រូនិកក្នុងស្រុក និងលេចធ្លោជាងគេរាល់ការប្រកួតលក្ខណៈអន្តរជាតិ។ ប្រភេទកីឡានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដែលមានពានរង្វាន់ឈ្មោះ MATIC ដែលមានប្រទេសចិន ម៉ាឡេស៊ី ថៃជាដើមចូលរួមការប្រកួត។ សម្រាប់ក្រុមកីឡាករ AK2 កម្ពុជាតែងតែធ្វើបានល្អ និងឈ្នះជើងឯកជាញឹកញាប់។
ទោះជាយ៉ាងណា AK2 នេះហាក់ដូចជាមានការថយចុះក្នុងការលេងនៅប្រទេសមួយចំនួន ប៉ុន្តែកម្ពុជានៅតែពេញនិយម និងមានសកម្មភាពប្រកួតលក្ខណៈលីគជារៀងរាល់ឆ្នាំ។ ដូច្នេះសម្រាប់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដាក់ប្រភេទកីឡានេះជាផ្លូវការគឺសង្ឃឹមច្រើនមែនទែនក្នុងការឈ្នះមេដាយមាស ហើយអាចឈ្នះបានមេដាយមាសទាំងពីរវិញ្ញាសាទៀតផង។
ចំណែកប្រភេទកីឡាអេឡិចត្រូនិក៤ផ្សេងទៀត កម្ពុជាមិនសូវខ្លាំងប៉ុន្មានទេ។ កាលពីម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីវៀតណាមដើម្បីរៀបចំការប្រកួត Esports នៅកម្ពុជា ដូច្នេះមានន័យថា ភាគីវៀតណាមនឹងជួយកម្ពុជាក្នុងការរៀបចំប្រភេទកីឡា Esports ណាដែលកម្ពុជាមិនសូវមានបទពិសោធក្នុងការរៀបចំ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


