កីឡា
លោកគ្រូ ទុំ សារ៉ាយ ប្តេជ្ញាយកឈ្នះបឹងកេតឲ្យបានជើងទី២ថ្ងៃស្អែក
ទាំងគ្រូបង្វឹក និងក្រុមអគ្គិសនីកម្ពុជាទាំងមូលតាំងចិត្តយកជ័យជម្នះឲ្យបានលើបឹងកេតក្នុងជំនួបជើងទី២ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង៣រសៀលថ្ងៃស្អែកនេះ។

កាលពីជើងទី១ ថ្ងៃទី៥ ខែតុលា អគ្គិសនីកម្ពុជាបានចាញ់ម្ចាស់ផ្ទះបឹងកេតដោយលទ្ធផល ៣-០ ដែលការប្រកួតនោះស្ថិតក្រោមតំណក់ទឹកភ្ញៀវ។ យ៉ាងណា ក្រុមអគ្គិសនីកម្ពុជាក៏ធ្វើបានល្អដែរ ប៉ុន្តែមិនមានសំណាងរកគ្រាប់បាល់បាន។
សម្រាប់ការត្រៀមខ្លួនប្រកួតជើងទី២ លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជាបាននិយាយថា ៖«សម្រាប់ការប្រកួតជើងទី២ ពានរង្វាន់សម្តេចតេជោជាមួយក្រុមបឹងកេត ទោះបីជាលទ្ធផលជើងទី១ យើងចាញ់ ០-៣ មែន តែជើងទី២នេះ ក្រុមអគ្គិសនីកម្ពុជានឹងប្រមូលអារម្មណ៍ឲ្យល្អ។ ធ្វើយ៉ាងមិចឲ្យយើងយកឈ្នះពួកគាត់វិញ ទោះបីជាក្នុងលទ្ធផលកម្រិតណាក៏ដោយ។ ពួកយើងនឹងព្យាយាមអស់ពីសមត្ថភាព ហើយការប្រកួតស្អែកនេះ ខ្ញុំគិតថា នឹងល្អមើលជាងជើងទី១»។

ចំណែកខ្សែប្រយុទ្ធលេខ៧លេចធ្លោរបស់អគ្គិសនីកម្ពុជា សន្ថា ចន្ទាកា នឹងមិនមានវត្តមានសម្រាប់ការប្រកួតថ្ងៃស្អែកទេ ដោយសារជាប់ពិន័យ។ យ៉ាងណា កីឡាកររូបនេះជឿជាក់លើមិត្តរួមក្រុមរបស់ខ្លួននឹងធ្វើបានល្អ។
កីឡាកររូបនេះនិយាយថា ៖«ការប្រកួតថ្ងៃស្អែកនេះ ខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំ។ ពួកគាត់នឹងអាចធ្វើបាន»។

ការប្រកួតជើងទី២ វេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលានេះ នៅកីឡដ្ឋានអគ្គិសនីកម្ពុជានឹងផ្សាយផ្ទាល់តាមផេក Hun Sen Cup។ មួយគូទៀតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា វិសាខា ទទួល ភ្នំពេញក្រោន វេលាម៉ោង៦:៣០នាទីល្ងាច ផ្សាយផ្ទាល់ដោយ BTV៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


