កីឡា
បឹងកេត មានប្រៀបឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ខណៈវិសាខា និងភ្នំពេញក្រោន នៅស្រពិចស្រពិល
ការប្រកួតកាន់តែគួរឲ្យចាប់អារម្មណ៍ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៦ ឆ្នាំ ២០២២ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី ២ ហើយ នាថ្ងៃទី ១២ ខែតុលា ដែលថ្ងៃនេះ ជាថ្ងៃកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។

មុនការប្រកួតមកដល់ គេមើលឃើញថា បឹងកេត មានប្រៀបឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ជាងអគ្គិសនីកម្ពុជា ខណៈវិសាខា និងភ្នំពេញក្រោន នៅមិនទាន់អាចនិយាយបានច្បាស់ថា ក្រុមណាមានប្រៀបជាង។
អគ្គិសនីកម្ពុជា Vs បឹងកេត ៖
អគ្គិសនីកម្ពុជា បើកទ្វារកីឡដ្ឋានអគ្គិសនីកម្ពុជា វេលាម៉ោង ៣ និង ៣០ នាទីរសៀលនេះ ទទួលស្វាគមន៍ក្លិបបឹងកេត។ ខណៈកាលពីជើងទី ១ បឹងកេត ធ្វើបានល្អខ្លាំង ដោយបានយកឈ្នះដល់ទៅ ៣-០ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។ សម្រាប់ជើងទី ២ នេះ អគ្គិសនីកម្ពុជា ត្រូវធ្វើការធ្ងន់ខ្លាំង ដោយដាច់ខាតព្យាយាមរកគ្រាប់បាល់ឲ្យបាន ៤ គ្រាប់ឡើង ទើបអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈបឹងកេត ស្មើ គឺជាលទ្ធផលដែលគាប់ចិត្ត។
ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រុមទាំងពីរធ្លាប់ជួបគ្នាតែ ២ ដងគត់ គិតទាំងជើងទី ១ ដោយលើកទី ១ កាលពីឆ្នាំ ២០១៧ អគ្គិសនិកម្ពុជា បានយកឈ្នះបឹងកេត ដោយបាល់ ១១ ម៉ែត្រកាត់សេចក្ដី ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងវគ្គដណ្ដើមចំណាត់ថ្នាក់លេខ ៣។
វិសាខា Vs ភ្នំពេញក្រោន ៖
ចំពោះគូដែលគេរំពឹងថានឹងតានតឹងខ្លាំង គឺការជួបគ្នារវាង វិសាខា ជាមួយ ភ្នំពេញក្រោន នេះផ្ទាល់តែម្ដង ខណៈកាលពីជើងទី ១ ក្រុមទាំងពីរបញ្ចប់ទៅដោយ វិសាខា យកឈ្នះម្ចាស់ផ្ទះ ភ្នំពេញក្រោន ១-២ នៅកីឡដ្ឋានស្មាតអរអេសអិន។ ការប្រកួតល្ងាចនេះវិញ នឹងធ្វើឡើងនៅកីឡដ្ឋានព្រីសន៍ វេលាម៉ោង ៦ និង ៣០ នាទី ដោយការប្រកួតមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News ផងដែរ។
វិសាខា ត្រូវការត្រឹមស្មើ នឹងអាចបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាទីដែលគេប៉ុនប៉ងជាលើកទី ៣ ជាប់ៗគ្នា ក្នុងពានរង្វាន់ដ៏មានកិត្យានុពលមួយនេះ ដោយឡែកភ្នំពេញក្រោន ត្រូវការឈ្នះ ចាប់ពី ២ គ្រាប់ឡើង ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ ២០១០។

បញ្ជាក់ថា ការប្រកួតវគ្គនេះប្រសិនបើស្មើគ្នា នឹងត្រូវថែមម៉ោង ១៥ នាទី ២ ដង ប្រសិនបើស្មើទៀតនឹងបន្តទាត់បាល់ ១១ ម៉ែត្រកាត់សេចក្ដី។ គ្រាប់បាល់ ទាត់ចូលក្រៅដីពុំត្រូវបានរាប់បញ្ចូលនោះទេ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


